ក្លឹបប៊ីយ៉ា Lux98 ប្រកាសរៀបចំការប្រកួតពានរង្វាន់នារីជាលើកដំបូង

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ក្លឹបប៊ីយ៉ា Lux98 (Lux98 Billiards) ដែលមានទីតាំងស្ថិតនៅផ្លូវ៦១២ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ១ រាជធានីភ្នំពេញ បានប្រកាសពីការរៀបចំ ការ ប្រកួត កីឡាប៊ីយ៉ានារីលើវិញ្ញាសា POOL 9-BALL ពានរង្វាន់ Lux98 (LUX98-POOL 9-BALL Women 2024) ជាលើកដំបូង ដែលគ្រោងនឹងបើកដំណើរការប្រកួត នាថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤។

កញ្ញា ហេង ចាង ប្រធានក្លឹបប៊ីយ៉ា Lux98 បានគូសបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ ពិសេស មួយ ដែលជាការប្រកួតប៊ីយ៉ានារីដំបូងគេនៅម្ពុជាធ្វើឡើងនៅក្លឹប Lux98 Billiards ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យមានការចូលរួម និងការយល់ដឹងពី តួនាទីរបស់ស្ត្រី ក្នុងវិស័យកីឡា ក៏ដូចជាមានឆន្ទៈដ៏មោះមុត ក្នុងការរួមចំណែកអភិវឌ្ឍ វិស័យ កីឡាប៊ីយ៉ាជាមួយសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជាឱ្យកាន់តែរីកចម្រើនផងដែរ។

ប្រធានក្លឹបរូបនេះបន្ថែមថា ព្រឹត្តិការណ៍កីឡានេះត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីជួយឱ្យកីឡាការិនីទទួលបានបទពិសោធន៍នៃបរិយាកាសការប្រកួត និង បង្កើត កន្លែងប្រកួតប្រជែងដ៏គួរឱ្យទាក់ទាញ។ ការប្រកួតនឹងបើកការចុះឈ្មោះសម្រាប់ អ្នកលេង ប៊ីយ៉ាជានារីមកពីទូទាំងប្រទេស ដែលផ្តល់ឱកាសឱ្យពួកគេមិនត្រឹមតែប្រកួត ប្រជែងប៉ុណ្ណោះទេ ថែមទាំងមានឱកាសភ្ជាប់ទំនាក់ទំនង និងស្វែងយល់ពីគ្នាទៅវិញ ទៅមកផងដែរ។

ក្លឹប Lux98 Billiards សង្ឃឹមថានឹងនាំមកនូវបទពិសោធន៍ ដែលមិនអាចបំភ្លេចបាន ដល់អ្នក លេង និងអ្នកទស្សនា ដែលមានបំណងចង់ឱ្យមានការត្រួសត្រាយលើការ ប្រកួត កីឡាប៊ីយ៉ានារី ក្នុងជំនាញវិជ្ជាជីវៈ ដោយការប្រកួតនេះមានប្រាក់រង្វាន់សរុបជាង ៣លាន រៀល រួមជាមួយនឹងពានរង្វាន់ និងមេដាយផងដែរ។

កញ្ញា ហេង ចាង បានសង្កត់ធ្ងន់ថា យើងមានមោទនភាព និងរំភើបជាខ្លាំងចំពោះ ព្រឹត្តិការណ៍នេះ ក្នុងគោលបំណងសំខាន់ គឺបង្កើតជាឆាកមួយដែលអត្តពលិក នារី អាចបង្ហាញពីជំនាញ និងចំណង់ចំណូលចិត្តរបស់ពួកគេប្រកបដោយមោទនភាព ហើយក៏ជាឱកាសដ៏ល្អមួយមិនត្រឹមតែដើម្បីតែការអបអរសាទរទេពកោសល្យនារីប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបំផុសគំនិតអ្នកដទៃឱ្យបានចេញមកចូលរួម។

កីឡាការិនី ដែលមានទេពកោសល្យប្រមូលផ្តុំគ្នា នៅទីក្រុងភ្នំពេញសម្រាប់ការ ប្រកួត ប៊ីយ៉ាពិសេស នៅ Lux98 Billiards ដែលជាកន្លែងលេងប៊ីយ៉ាឈានមុខគេ ក្នុងទីក្រុង ភ្នំពេញ ដើម្បីផលិតធនធានកីឡាការិនីប្រចាំពានរង្វាន់នេះ ក៏ដូចជាសម្រាប់ជាតិ ផងដែរ ។ ការពង្រឹងតួនាទីកីឡាការិនីក្នុងវិស័យកីឡាប៊ីយ៉ាកម្ពុជា គឺការប្រកួតនារីនៅ Lux98 ភ្នំពេញ ជាមជ្ឈមណ្ឌលកីឡាប៊ីយ៉ាដ៏ល្បីមួយនៅក្នុងទីក្រុងភ្នំពេញកំពុងធ្វើ ឱ្យមានការ ចាប់អារម្មណ៍យ៉ាងខ្លាំងដោយការរៀបចំការប្រកួតសម្រាប់តែស្ត្រីនៅក្នុងប្រភេទកីឡា ដែលគេស្គាល់ថាជាប្រពៃណីសម្រាប់ភាពលេចធ្លោខាងផ្នែកបុរស។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ LUX98-POOL 9-BALL Women គ្រោងនឹង បើកឱ្យដំណើការប្រកួតនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅក្លឹប LUX98 ស្ថិតនៅ ផ្លូវ៦១២ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ១ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ នៅតែ បន្តការចុះឈ្មោះរៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។ សម្រាប់តម្លៃ នៃការចុះឈ្មោះគឺមិនគិតថ្លៃ អាចទំនាក់ទំនងសាកសួរព័ត៌មានតាមទូរស័ព្ទ +855 88 889 9678 ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner