លោកជំទាវ ម៉ែន នារីសោភ័គ វាយតម្លៃខ្ពស់ប្រតិបត្តិករមនុស្សធម៌ ខេត្តព្រៃវែង ដែលឈានមុខក្នុងការបំពេញការងារនាពេលកន្លងមក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកជំទាវ ម៉ែន នារីសោភ័គ វាយតម្លៃខ្ពស់ប្រតិបត្តិករមនុស្សធម៌ ខេត្តព្រៃវែង ដែលឈានមុខក្នុងការបំពេញការងារនាពេលកន្លងមក
នយោបាយ 05/02/2025

លោកជំទាវ ម៉ែន នារីសោភ័គ វាយតម្លៃខ្ពស់ប្រតិបត្តិករមនុស្សធម៌ ខេត្តព្រៃវែង ដែលឈានមុខក្នុងការបំពេញការងារនាពេលកន្លងមក

(ព្រៃវែង)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្ត នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការងារអភិវឌ្ឍន៍យុវជន និងអ្នកស្ម័គ្រចិត្តរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលជាប្រតិបត្តិករមនុស្សធម៌ ជាកម្លាំងឈានមុខក្នុងការបំពេញការងារនាពេលកន្លងមក ស្របតាមទិសស្លោក «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសាកល»។

Advertisement

ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលបានគូសបញ្ជាក់ពីសមិទ្ធផល និងវឌ្ឍនភាពការងាររបស់សាខា ដែលបាននិងកំពុងបំពេញការងារមនុស្សធម៌ទៅតាមវិស័យអាទិភាពទាំង៤ រួមមាន ៖ ១. ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ។ ២. សុខភាព និងការថែទាំសុខភាពតាមសហគមន៍។ ៣. ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌។ ៤. ការអភិវឌ្ឍស្ថាប័ន ។

លោកជំទាវ អគ្គលេខាធិការរងទី១ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាទាំងអស់ ដែលបានបំពេញការងារដូចភ្លៀងរលឹមក្នុងការជួយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងមូលដ្ឋានខេត្តព្រៃវែង ។

កិច្ចប្រជុំខាងលើនេះ ក៏បានពិភាក្សាប្រមូលនូវធាតុចូលសំខាន់ៗវិភាគលេីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងដំណោះស្រាយ ក្នុងការអភិវឌ្ឍយុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលធ្លាប់ជួបប្រទះនាពេលកន្លងមក។

សូមបញ្ជាក់ថា ជាលទ្ធផលបូកសរុបនូវកិច្ចប្រជុំទទួលបានដូចខាងក្រោម ៖
១. ក្ដាប់បានកម្រិតនៃការអភិវឌ្ឍយុវជនតាមគ្រឹះស្ថានសិក្សា និងអ្នកស្ម័គ្រចិត្តតាមភូមិឃុំ។
២. កំណត់ជាចំណុចគោលសម្រាប់ការបន្តអភិវឌ្ឍយុវជន និងអ្នកស្ម័គ្រចិត្តក្នុងបរិបទបរិវត្តកម្មឌីជីថល និងស្របតាមវឌ្ឍនភាពរាជរដ្ឋាភិបាលឌីជីថល។
៣. សាខា នឹងមានសូចនាករ និងផែនការមួយ ដែលវាស់វែងបានជំហានអភិវឌ្ឍការងារយុវជន និងអ្នកស្ម័គ្រចិត្ត ចាប់ពីឆ្នាំ២០២៥ នេះរៀងទៅ។
៤. កំណត់បានអាទិភាពការងារដែលយុវជន និងអ្នកស្ម័គ្រចិត្តបុរេសកម្មអនុវត្ត៕

ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា