ប្រមុខយូអិនសាទរបទឈប់បាញ់រវាងឥណ្ឌា-ប៉ាគីស្ថាន

អ.ស.ប ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្វាគមន៍ នុងសាទរកិច្ចព្រមព្រៀងបទឈប់បាញ់រវាងឥណ្ឌា និងប៉ាគីស្ថាន ដែលជាប្រទេសកាន់កាប់អាវុធនុយក្លេអ៊ែរក្នុងដៃ។

លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកអគ្គលេខាធិការសាទរកិច្ចព្រមព្រៀងបទឈប់បាញ់រវាងឥណ្ឌា និងប៉ាគីស្ថាន ដែលនេះជាជំហានវិជ្ជមានឆ្ពោះទៅរកការបញ្ចប់អរិភាព និងបន្ធូរបន្ថយភាពតានតឹងបច្ចុប្បន្ន។

លោក Dujarric បានគូសបញ្ជាក់ថា លោក Guterres សង្ឃឹមថា បទឈប់បាញ់នេះ នឹងរួមចំណែកបង្កើតសន្តិភាពយូរអង្វែង និងជំរុញបរិយាកាសអំណោយផលដល់ការដោះស្រាយបញ្ហាកាន់តែទូលំទូលាយ និងរយៈពេលយូររវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យប្រមុខយូអិនរូបនេះបន្ថែមថា អង្គការសហប្រជាជាតិត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងឡាយ សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ប៉ាគីស្ថាន និងឥណ្ឌាបានប្រកាសកាលពីថ្ងៃសៅរ៍នូវបទឈប់បាញ់គ្នា ដោយវាមានប្រសិទ្ធិភាពភ្លាមៗ បន្ទាប់ពីការវាយប្រហារដោយយោធាជាច្រើនថ្ងៃរវាងប្រទេសគូសត្រូវចាស់វស្សាទាំងពីរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner