បុណ្យវិសាខបូជានៅខេត្តសៀមរាបជាមួយការបំបួសកុមារា និងកុមារីចំនួន៥០៩នាក់

សៀមរាប​៖កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានប្រារព្ធពិធីបុណ្យវិសាខបូជា ដោយមាន​ពិធីដង្ហែ​ក្បួនយ៉ាងអធឹកអធមដោយ​ចាប់ផ្តើមពីវត្តព្រះឥន្ទទេព នៅប្រាសាទបាយ័ន មកដល់ផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ។​ក្នុងពិធីបុណ្យវិសាខបូជាឆ្នាំនេះដែរ ក៏មានរៀបចំពិធីបំបួសកុមារ និងកុមារីចំនួន ៥០៩នាក់ផងដែរ។

លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តដែលអញ្ជើញចូលរួមក្នុងពិធីនេះ​បានរំលឹកថា ពិធីបុណ្យវិសាខបូជា ក៏ជាឱកាសដ៏មានតម្លៃសម្រាប់លើកកម្ពស់ការយល់ដឹងរបស់យុវជនខ្មែរ និងសាធារណ​ជនទូទៅអំពីព្រះពុទ្ធបរមគ្រូ។ រដ្ឋបាលខេត្តរៀបចំពិធីនេះឡើងគឺដើម្បីលើកស្ទួយការយល់ដឹង និងចំណេះដឹង​អំពីពុទ្ធសាសនា។

បុណ្យវិសាខបូជាជាការរំលឹកដល់ព្រឹត្តិការណ៍ចម្បងចំនួនបីនៃសម័យពុទ្ធកាល គឺ៖ ព្រះពុទ្ធទ្រង់ប្រសូត, ត្រាស់ដឹង និងចូលបរិនិព្វាន ៕

ដោយ៖​ប៊ុន​រដ្ឋា

ads banner