រដ្ឋបាលខេត្តបាត់ដំបងប្រារព្វពិធីបុណ្យវិសាខបូជា និងរាប់បាត្រព្រះសង្ឃ ១ ០៦៨


អង្គ
បាត់ដំបង៖មិនខុសប្លែកពីឆ្នាំមុនៗដែរ រដ្ឋបាលខេត្តបាត់ដំបងបានប្រារព្វពិធី បុណ្យវិសាខបូជា និងរាប់បាត្រព្រះសង្ឃ ចំនួន ១ ០៦៨អង្គ នាបរិវេណ វត្តពោធិ៍វាល ក្រុងបាត់ដំបង។ ពិធីបុណ្យដ៏អធឹកអធមនេះ បានប្រព្រឹត្ត ទៅក្រោមវត្តមានចូលរួមពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃអាទិត្យទី១១ ខែឧសភា ឆ្នាំ២០២៥ ។

ក្នុងពិធីដ៏ធំនេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានលើកឡើងថា ថ្វីត្បិតតែប្រទេសកម្ពុជាបានចែងនៅ ក្នុង រដ្ឋធម្មនុញ្ញ “ព្រះពុទ្ធសាសនា” គឺជា សាសនារបស់រដ្ឋក្តី ក៏ប៉ុន្តែប្រជាពលរដ្ឋមានសិទ្ធិ ក្នុងការគោរពនិង មានជំនឿ ជឿ លើសាសនាអ្វី ក៏បានដែរ។នៅកម្ពុជាមិនដែលមានអរិភាពផ្នែកសាសនាឡើយ។ភាពសុខដុមនីយកម្ម ផ្នែកសាសនា ការរីកចម្រើនក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ និងគ្រប់សាសនា គឺ ដោយសារប្រទេសកម្ពុជាមានសុខ សន្តិភាព ពេញលេញ និង ការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយភាព ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងបន្តមកដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សូមជម្រាបថា ការ ប្រារព្ធពិធីបុណ្យ វិសាខបូជាគឺ ដើម្បី ជាការរម្លឹក ដល់ ព្រឹត្តិការណ៍ ដ៏ ពិសេស ចំនួន ៣ ដែល ទាក់ទង ទៅនឹង ព្រះ ស មា្ម សម្ពុទ្ធ គឺ៖១-ព្រះអង្គទ្រង់ ប្រសូត, ២-ព្រះអង្គទ្រង់ត្រាស់ដឹង និង ៣-ព្រះអង្គទ្រង់បរិនិព្វាន។
ដោយឡែកនៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិក៏បាន ប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យ សាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំង ពិភពលោកទៀតផង៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប

ads banner