សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព នៃគម្រោងការកសាងព្រែកជីកហ្វូណនតេជោ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព នៃគម្រោងការកសាងព្រែកជីកហ្វូណនតេជោ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព នៃគម្រោងការកសាងព្រែកជីកហ្វូណនតេជោ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃគម្រោងការកសាង ព្រែកជីកហ្វូណនតេជោ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ ។

Advertisement

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ហើយត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមវត្តមាន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងលោកជំទាវបណ្ឌិត ខណៈកម្រោងនេះ គឺជាការផ្ដយចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ។

ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ គ្រោង​ចំណាយថវិកា​ ១.៧០០លាន​ដុល្លារ​អាមេរិក ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។ សន្ទះផ្លូវនាវាចរណ៍ មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ ។ ការកសាងព្រែកជីកហ្វូណនតេជោ នឹងជួយកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន នាពេលបច្ចុប្បន្ន ខណៈ​កម្ពុជា ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​ប្រើ​ប្រាស់​កំពង់ផែ​វៀតណាម ។

ជាមួយគ្នានោះ ​នៅពេល​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់​ព្រែកជីក​ហ្វូណន​តេជោ ​កាល​ពីថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ​២០២៤​ សម្ដេចនាយក​រដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ​បាន​បញ្ជាក់​ថា​ គម្រោង​មួយ​នេះ ​មាន​ការ​ចូលរួម​ដាក់​ទុន​ពី​ក្រុមហ៊ុន​ខ្មែរជាង​ ៥០% ​មិន​មែន​ក្រុមហ៊ុន​ចិន​តែ​មួយ​នោះ​ឡើយ ហើយក្នុងរយៈ​ពេល​ ៥​ឆ្នាំ​ខាង​មុខ​ទៀត​ តំបន់​ព្រែក​ជីក​នេះ ​នឹង​ក្លាយ​ជា​តំបន់​មាន​សក្ដានុពល​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​នឹង​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ។

សម្ដេច​នាយក​រដ្ឋមន្រ្តី​ ​ក៏​ធ្លាប់បាន​បញ្ជាក់ដែរ​ថា​ ក្រុម​ហ៊ុន​ខ្មែរ ​ដែល​បាន​ដាក់​ការ​វិនិយោគ​ក្នុង​ការ​សាង​សង់​ព្រែក​ជីក​ហ្វូណន​តេជោ ​រួមមាន៖ ​ក្រុមហ៊ុន​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ ​និង​ក្រុម​ហ៊ុន​សាជីវ​កម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា ​(OCIC) ។

គម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏នឹងបង្កើតឱ្យមានតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើន ផ្នែកអចលនទ្រព្យ។ បន្ថែមពីនេះ ព្រែកជីកហ្វូណនតេជោ ក៏នឹងរួមចំណែកជួយដល់វិស័យទេសចរណ៍ ហើយប្រជាពលរដ្ឋ នឹងទាញបានប្រយោជន៍ ពីការធ្វើទេសចរណ៍ផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា