គណប្រតិភូក្រសួងដែនដី ដាក់កម្រងផ្កាអបអរសាទរខួបលើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០២៥ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គណប្រតិភូក្រសួងដែនដី ដាក់កម្រងផ្កាអបអរសាទរខួបលើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០២៥

គណប្រតិភូក្រសួងដែនដី ដាក់កម្រងផ្កាអបអរសាទរខួបលើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០២៥

(ភ្នំពេញ)៖ គណប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដាក់កម្រងផ្កា នៅវិមានឯករាជ្យ និងស្តូបព្រះបរមរតនកោដ្ឋ ដើម្បីអបអរសាទរខួបលើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០២៥ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

Advertisement

ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី ៧២ (៩ វិច្ឆិកា ឆ្នាំ១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០២៥) នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅឯបរិវេណវិមានឯករាជ្យ ។ នេះបើយោងតាមការចេញផ្សាយ អំពីផែនការណែនាំរបស់គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ។

ក្នុងពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពល ខេមរភូមិន្ទ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីសម្តែងនូវទឹកចិត្តសោមនស្ស រីករាយអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នូវឯករាជ្យជាតិដ៏ពេញបរិបូរណ៍ ក្រោមព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជាតិដ៏ឧត្តុង្គឧត្តម នៃព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”។

ដើម្បីរៀបចំពិធីបុណ្យឱ្យប្រព្រឹត្តទៅយ៉ាងមហោឡារិក ស័ក្តិសមទៅនឹងអត្ថន័យដ៏ជ្រាលជ្រៅនេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានធ្វើការណែនាំឱ្យក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ សហការរៀបចំមីទ្ទិញមហាជន រម្លឹកខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥ ដោយមានព្រះរាជពិធីប្រទានភ្លើងជ័យ និងព្រះរាជពិធី ពន្លត់ភ្លើងជ័យ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង មានព្រះរាជវត្តមាន ព្រះវត្តមានសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ វត្តមានថ្នាក់ដឹកនាំកំពូលជាតិ អង្គទូត ភ្ញៀវអន្តរជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងផែនកងយោធពលខេមរភូមិន្ទ ផែននគរបាលជាតិ ផែនយុវជនកាយរឹទ្ធិជាតិកម្ពុជា ផែនយុវជនកាកបាទក្រហមកម្ពុជា ផែនសហភាពសហព័ន្ធយុវជនកម្ពុជា ផែនសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមតាមចំនួន ដែលគណៈកម្មាធិការ ជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានកំណត់ ដោយផែននីមួយៗ ត្រូវកាន់បដាពាក្យស្លោក ប៉ង់កាតព្រះបរម ឆាយាល័ក្ខណ៍ ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ផ្កាចម្រុះពណ៌លើកគ្រវី ថ្វាយព្រះរាជដំណើរយាងរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីប្រទានភ្លើងជ័យ និងព្រះរាជពិធីពន្លត់ភ្លើងជ័យ។

គួររម្លឹកថា ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ ៩ វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ច របស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ព្រះកាយពល និង ព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ដើម្បីតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ ពីអាណានិគមបារាំង ។

តាមប្រវត្តិសាស្ត្រ បារាំងបានដាក់អាណានិគម គ្រប់គ្រងលើប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៨៦៣ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបប្រទេសបារាំង ប្រកាសប្រគល់ឯករាជ្យពេញលេញដល់កម្ពុជាវិញ ៕

អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា