ក្រសួងប្រៃសណីយ៍រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការបង្កើតអង្គភាពកិច្ចការពារទិន្នន័យបុគ្គល” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងប្រៃសណីយ៍រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការបង្កើតអង្គភាពកិច្ចការពារទិន្នន័យបុគ្គល”

ក្រសួងប្រៃសណីយ៍រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការបង្កើតអង្គភាពកិច្ចការពារទិន្នន័យបុគ្គល”

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)បានសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការបង្កើត​អង្គភាព​កិច្ចការពារទិន្នន័យបុគ្គល” នៅនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃ ក.ប.ទ. អគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និង ន.ទ.ក. ប្រមាណ ៦០នាក់។

Advertisement

សិក្ខាសាលាបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល២ថ្ងៃចាប់ពី ថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីស្វែងយល់ពី​បទពិសោធ​របស់ប្រទេសសិង្ហបុរី ដែលចែករំលែកដោយ តំណាងគណៈកម្មការកិច្ចការពារទិន្នន័យបុគ្គលនៃ​ប្រទេស​សិង្ហបុរី ដោយផ្តោតលើប្រធានបទសំខាន់ៗរួមមាន៖ (១) គំរូនៃការបង្កើតអាជ្ញាធរកិច្ចការពារទិន្នន័យបុគ្គល, (២) យន្តការនៃការគ្រប់គ្រងរដ្ឋបាលនិងការអនុវត្តច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គលប្រកបដោយប្រសិទ្ធភាព, និង (៣) យុទ្ធសាស្ត្រនៃការបង្កើតប្រព័ន្ធអេកូឡូស៊ីនៃកិច្ចការពារទិន្នន័យបុគ្គលទាំងមូល។ បទពិសោធជាក់ស្តែងទាំងនេះ​នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរៀបចំអង្គភាពកិច្ចការពារទិន្នន័យបុគ្គលនៅកម្ពុជា។

សិក្ខាសាលាបណ្តុះបណ្តាលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ ក.ប.ទ. ក្នុងការរៀបចំក្របខ័ណ្ឌគតិយុត្ត និងស្ថាប័ន ពាក់ព័ន្ធនឹងកិច្ចការពារទិន្នន័យបុគ្គល និងជាចំណែកមួយនៃដំណើរការបរិវត្តឌីជីថលរបស់កម្ពុជា៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា