លោក ត្រាំ ថា អាចនឹងវាយប្រហារទូកគ្រឿងញៀននៅមិចស៊ីក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា អាចនឹងវាយប្រហារទូកគ្រឿងញៀននៅមិចស៊ីក

លោក ត្រាំ ថា អាចនឹងវាយប្រហារទូកគ្រឿងញៀននៅមិចស៊ីក

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាង កាលពីថ្ងៃចន្ទថា អាចនឹងមានការវាយប្រហារលើទូកគ្រឿងញៀន នៅក្នុងប្រទេសមិចស៊ីក បន្ទាប់ពីលោកអះអាងថា ត្រៀមជួបចរចាជាមួយមេដឹកនាំប្រទេសវេណេស៊ុយអេឡា ជុំវិញបញ្ហាគ្រឿងញៀននេះ។

Advertisement

លោកអះអាងថា លោកនឹងពិភាក្សាជាមួយលោក Nicolas Maduro ប្រធានាធិបតីវេណេហ្ស៊ុយអេឡា ខណៈដែលការបង្កើនកម្លាំងយោធារបស់ទីក្រុងវ៉ាស៊ីនតោន បានធ្វើឱ្យមានភាពតានតឹង ហើយលោកបានបន្ថែមថា លោកនឹង “យល់ព្រម” ជាមួយនឹងការវាយប្រហារប្រឆាំងគ្រឿងញៀន របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសម៉ិកស៊ិក។

លោក Trump ក៏បានចោទប្រកាន់ម៉ិកស៊ិក ពីការបរាជ័យ ក្នុងការដោះស្រាយក្រុមជួញដូរគ្រឿងញៀន ហើយបានបង្កើនវោហាសាស្ត្ររបស់លោក ចំពោះអ្នកជិតខាងភាគខាងត្បូង របស់សហរដ្ឋអាមេរិក មួយនេះ។

នៅពេលដែលមានការសាកសួរ ដោយអ្នកយកព័ត៌មាន នៅសេតវិមាន ដែលសួរថា តើអាចនឹងចាប់ផ្តើមធ្វើការវាយប្រហារ នៅម៉ិកស៊ិក ដើម្បីបញ្ឈប់គ្រឿងញៀន ដែរឬទេ? លោក ត្រាំ បានឆ្លើយវិញថា «វាមិនអីទេ សម្រាប់ខ្ញុំ… អ្វីដែលយើងត្រូវធ្វើ ដើម្បីបញ្ឈប់គ្រឿងញៀន»។

យ៉ាណា លោកបានលើកឡើងថា «ខ្ញុំមិនបាននិយាយថា ខ្ញុំនឹងធ្វើវាទេ ប៉ុន្តែ ខ្ញុំមានមោទនភាព ក្នុងការធ្វើវា។ ពីព្រោះ យើងនឹងជួយសង្គ្រោះជីវិតមនុស្ស រាប់លាននាក់ តាមរយៈវិធីសាស្ត្រនេះ»។

ចាប់តាំងពីខែសីហាមក ទីក្រុងវ៉ាស៊ីនតោនបានរក្សាវត្តមានយោធាដ៏ច្រើន នៅក្នុងតំបន់ការ៉ាប៊ីន រួមទាំង នាវាចម្បាំង រាប់សិបគ្រឿង ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ដែលមានគោលដៅ ដឹកចូលទឹកដីសហរដ្ឋអាមេរិក៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា