ភ្លៀងធ្លាក់ខ្លាំងជន់លិចប្រទេសអ៊ីតាលី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភ្លៀងធ្លាក់ខ្លាំងជន់លិចប្រទេសអ៊ីតាលី

ភ្លៀងធ្លាក់ខ្លាំងជន់លិចប្រទេសអ៊ីតាលី

រ៉ូម ៖ ទឹកជំនន់បានវាយប្រហារភាគខាងជើង ប្រទេសអ៊ីតាលី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។

Advertisement

យោងតាមក្រុមពន្លត់អគ្គីភ័យបានឱ្យដឹង នៅថ្ងៃអង្គារនេះ ថា ទឹកជំនន់បានជន់លិចផ្នែកខ្លះ នៃតំបន់ Friuli Venezia Giulia ភាគខាងជើង ប្រទេសអ៊ីតាលី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ជាពិសេស នៅតំបន់ Udine ដែលប៉ះពាល់ដល់ក្រុង Palmanova, Trivignano Udinese និង Manzano។

យោងតាមសារព័ត៌មាន the sun, ទឹកជំនន់ដ៏គួរឱ្យភ័យខ្លាចនេះ បានធ្វើឱ្យតំបន់ទេសចរណ៍អ៊ីតាលី មានភាពចលាចល ខណៈដែលមនុស្ស ពីរនាក់ ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដីមួយ បានធ្លាក់ចូលទៅក្នុងផ្ទះមួយកន្លែង។

អ្នកស្រុកមួយចំនួន ត្រូវបានគេរាយការណ៍ថា ត្រូវឡើងទៅលើដំបូលផ្ទះ ឬ ចេញពីបង្អួច ដើម្បីគេចពីទឹកដ៏សាហាវ។ បុគ្គលិកសង្គ្រោះបន្ទាន់រាប់សិបនាក់ ត្រូវបានដាក់ពង្រាយ ដើម្បីជួយក្នុងប្រតិបត្តិការជួយសង្គ្រោះ ដោយមនុស្សជាច្រើនកំពុងរុករកតំបន់នោះ ដោយប្រើប្រាស់ ឧទ្ធម្ភាគចក្រ និងទូកតូចៗ។

ខ្សែវីដេអូដ៏រន្ធត់ បង្ហាញពីអ្នកស្រុក ដើរកាត់ទឹក កម្ពស់ជង្គង់ ខណៈផ្លូវបានប្រែក្លាយទៅជាទន្លេ ដែលហូរយ៉ាងលឿន ខណៈដែលផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន ត្រូវបានបំផ្លាញ៕

ប្រភពពី AFP, the sun ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា