លោក ណេតាន់យ៉ាហ៊ូ ចុះលើកទឹកចិត្តទាហានអ៊ីស្រាអែលឈរជើងនៅស៊ីរី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ណេតាន់យ៉ាហ៊ូ ចុះលើកទឹកចិត្តទាហានអ៊ីស្រាអែលឈរជើងនៅស៊ីរី

លោក ណេតាន់យ៉ាហ៊ូ ចុះលើកទឹកចិត្តទាហានអ៊ីស្រាអែលឈរជើងនៅស៊ីរី

ហ្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងថ្ងៃពុធ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រទៅសួរសុខទុក្ខដោយផ្ទាល់ ក្នុងគោលបំណងផ្តល់កម្លាំងចិត្តដល់កងទ័ពអ៊ីស្រាអែល ដែលដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី។

Advertisement

អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលនិយាយថា អំឡុងពេលចុះលើកទឹកចិត្តកងទ័ពអ៊ីស្រាអែលកំពុងឈរជើងនៅស៊ីរី លោកនាយករដ្ឋមន្រ្តី Netanyahu ត្រូវបានអមដំណើរដោយលោករដ្ឋមន្ត្រីការបរទេស Gideon Saar, លោករដ្ឋមន្ត្រីការពារជាតិ Israel Katz លោកអគ្គសេនាធិការកងទ័ព Eyal Zamir និងប្រធានសេវាសន្តិសុខ Shin Bet លោក David Zini។

នាឱកាសនោះដែរ លោកនាយករដ្ឋមន្ត្រី Netanyahu បានប្រាប់កងទ័ពអ៊ីស្រាអែលថា វត្តមានរបស់ពួកគេគឺមានសារៈសំខាន់ខ្លាំងបំផុត សម្រាប់ការការពារប្រទេសអ៊ីស្រាអែល។

មេដឹកនាំអ៊ីស្រាអែលមានវ័យ៧៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា យើងផ្តល់សារៈសំខាន់យ៉ាងធំធេង ចំពោះកងកម្លាំងរបស់យើងនៅទីនេះ ដែលឈរជើងត្រៀមខ្លួន ទាំងការការពារ និងការវាយលុកសត្រូវ។ នេះគឺជាបេសកកស៏ដំខាន់… យើងកំពុងពឹងផ្អែកលើពួកអ្នក។

គួរបញ្ជាក់ថា ចាប់តាំងពីការដួលរំលំរបបដឹកនាំរបស់អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad ក្នុងខែធ្នូមក អ៊ីស្រាអែលបានបញ្ជូនកងទ័ពចូលទៅក្នុងតំបន់ការពារ ដែលត្រួតត្រាដោយអង្គការសហប្រជាជាតិនៅក្នុងតំបន់ Golan Heights ដែលត្រូវបានបំបែកដោយកងកម្លាំងអ៊ីស្រាអែល និងស៊ីរី៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា