ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា រម្លឹកមន្ត្រីព័ត៌មាន ត្រូវក្តាប់ព្រឹត្តិការណ៍ និងចេះសម្រួចមុំព័ត៌មាន ខ្លឹមសារល្អ ដើម្បីឆ្លើយតបនឹងតម្រូវការ​មិត្តអ្នក​អាន មិត្តអ្នកស្តាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា រម្លឹកមន្ត្រីព័ត៌មាន ត្រូវក្តាប់ព្រឹត្តិការណ៍ និងចេះសម្រួចមុំព័ត៌មាន ខ្លឹមសារល្អ ដើម្បីឆ្លើយតបនឹងតម្រូវការ​មិត្តអ្នក​អាន មិត្តអ្នកស្តាប់

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា រម្លឹកមន្ត្រីព័ត៌មាន ត្រូវក្តាប់ព្រឹត្តិការណ៍ និងចេះសម្រួចមុំព័ត៌មាន ខ្លឹមសារល្អ ដើម្បីឆ្លើយតបនឹងតម្រូវការ​មិត្តអ្នក​អាន មិត្តអ្នកស្តាប់

(ភ្នំពេញ)៖ រដ្ឋមន្រ្តីព័ត៌មាន បានរម្លឹកបន្ថែមដល់​មន្ត្រី​​ទទួលបន្ទុកព័ត៌មាន ត្រូវក្តាប់ឱ្យជាប់នូវព្រឹត្តិ​ការ​ណ៍​ព័ត៌មានដែលបានកើតឡើង និងត្រូវចេះ​សម្រួចមុំព័ត៌មាន ឱ្យមានខ្លឹមសារល្អ ដើម្បីឆ្លើយ​តបនឹងតម្រូវការមិត្តអ្នកអាន មិត្តអ្នកស្តាប់។ ដូច្នេះ ការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន ជារឿងដ៏ចាំបាច់ដើម្បីធានាការ​ផលិត និងផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព និងមានសុវត្ថិភាព។

Advertisement

ប្រសាសន៍ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅក្នុងឱកាសអញ្ជើញទស្សនកិច្ច​នៅ​អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ស្របពេលដែលអគ្គ​នាយកដ្ឋានវិទ្យុជាតិ បានរៀបចំវគ្គទម្រង់ទិសលើ​គុណភាពនៃការសរសេរព័ត៌មាន និងការផលិតមា​តិ​កា​ព័ត៌មានសម្រាប់អ្នកសរសេរអត្ថបទព័ត៌មាន។

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែងថា អគ្គនា​យក​ដ្ឋានវិទ្យុជាតិកម្ពុជា ជាសេនាធិការចំណុះ​ឱ្យ​ក្រសួងព័ត៌មាន ដែលជាស្ថាប័នទំនាក់ទំនង​សាធា​រណៈរបស់រាជរដ្ឋាភិបាល ដែលមានន័យថា ជាសំ​ឡេងរបស់រាជរដ្ឋាភិបាល ជាស្ថាប័ន ឬជាអង្គភាព ដែលធ្វើកិច្ចការងារបម្រើឱ្យរាជរដ្ឋាភិបាលទៅលើផ្នែកព័ត៌មាន ដែលចំណុចនេះយើងត្រូវតោង​គិត​ថា តើការផលិតព័ត៌មានរបស់យើង គឺគ្រាន់តែជា​ការសរសេរព័ត៌មានដើម្បីគ្រាន់តែសរសេរ ហើយ​ផ្សព្វផ្សាយបែបពិធីការ ឬក៏យើងត្រូវធ្វើយ៉ាងម៉េច​។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក៏បានពញ្ញាក់​ស្មារតីដល់មន្ត្រីទទួលបន្ទុកផ្នែកព័ត៌មាន មិនត្រូវ​សរសេរព័ត៌មានបែបពិធីការ និងមានមានខ្លឹម​សារ​វែងអន្លាយពេកដែលនាំឱ្យមិត្តអ្នកអាន និងមិត្តអ្នក​ស្តាប់មានធុញទ្រាន់។ ដូច្នេះ ការចេះចាប់មុំ​ព័ត៌មាន​ល្អ គឺជារឿងចាំបាច់បំផុតនៅក្នុងដំ​ណាក់​កាលរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយបែបទំនើប។

ឯកឧត្តម នេត្រ ភក្ត្រា បានរម្លឹកបន្ថែមយ៉ាង​ដូច្នេះ​ថា​៖ «មុននឹងសរសេរព័ត៌មាន ត្រូវមានមុំ យើង​ទៅ​ចូលរួមព្រឹត្តិការណ៍អីមួយ យើងបានតែ​ព័ត៌មាន​មួយគត់ មូលហេតុទី១៖ ទៅយកព័ត៌មាន​មែន ប៉ុន្តែ ព្យាយាមទៅរកសន្ទរកថា អត់អង្គុយ​ស្តាប់ទេ ចំណុចហ្នឹងខុសមួយ, ទី២៖ ចូលទៅ​យកព័ត៌មាន ស្តាប់ ប៉ុន្តែ ផ្តោតតែលើប្រធាន​បទ​ដែលបានចូលរួម។ ដូច្នេះ អ្វីដែលយើងត្រូវធ្វើ​គឺ​ការក្តាប់ឱ្យជាប់មុំព័ត៌មាន កាលដែលយើង​ចាប់​ផ្តើម​សរសេរព័ត៌មាន គឺត្រូវតែក្តាប់មុំព័ត៌មាន មុំ​របស់​យើង គឺមុំ ៣៦០ឌឺក្រេ»៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា