អ៊ីស្រាអែលរងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅតំបន់ West Bank | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែលរងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅតំបន់ West Bank

អ៊ីស្រាអែលរងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅតំបន់ West Bank

វេសប៊ែងស៍ ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ក្នុងថ្ងៃព្រហស្បតិ៍ បានចង្អុលមុខអ៊ីស្រាអែលចំៗ ថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ តាមរយៈការបណ្តេញជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ចេញពីជំរុំជនភៀសខ្លួនចំនួន ៣ នៅតំបន់ West Bank កាលពីដើមឆ្នាំ២០២៥។

Advertisement

យោងតាមរបាយការណ៍មានកម្រស់ចំនួន ១០៥ ទំព័ររបស់អង្គការ HRW មានចំណងជើងថា «សុបិនទាំងអស់របស់ខ្ញុំត្រូវបានបំផ្លាញ» បានរៀបរាប់ថា ជនភៀសខ្លួនត្រូវបានរារាំងមិនឲ្យវិលត្រឡប់ទៅវិញ ហើយផ្ទះរាប់រយខ្នងត្រូវបានកម្ទេចចោល។

បើតាមប្រភពពីក្រុមសិទ្ធិមនុស្ស HRW, អ្នកស្រុកប្រហែល ៣២.០០០នាក់នៃជំរុំ Jenin, Tulkarm និង Nur Shams ត្រូវបានបង្ខំឲ្យផ្លាស់ទីលំនៅដោយកងកម្លាំងអ៊ីស្រាអែល ក្នុងអំឡុងពេលមាន «ប្រតិបត្តិការជញ្ជាំងដែក» ឬ Operation Iron Wall ក្នុងខែមករា និងខែកុម្ភៈ។

ឆ្លើយតបការចោទប្រកាន់នេះ យោធាអ៊ីស្រាអែលនិយាយថា ខ្លួនត្រូវការកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដើម្បីកុំឲ្យពួកសកម្មប្រយុទ្ធឆ្លៀតឱកាស ប៉ុន្តែពួកគេមិនបានបញ្ជាក់ថាតើអ្នកស្រុកទាំងអស់នោះ អាចត្រឡប់ទៅវិញនៅពេលណានោះទេ។

ទោះបីជាយ៉ាងណា លោកស្រី Melina Ansari ជាអ្នកស្រាវជ្រាវនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ដែលបានធ្វើការលើរបាយការណ៍នេះ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ១០ខែ បន្ទាប់ពីមានការធ្វើផ្លាស់ទីលំនៅរបស់ពួកគេ, គ្មានអ្នកស្រុកនៅក្នុងគ្រួសារណាមួយអាចត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញឡើយ។

ទន្ទឹមគ្នា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានអំពាវនាវឲ្យមានវិធានការអន្តរជាតិជាបន្ទាន់ ដើម្បីឲ្យមន្ត្រីអ៊ីស្រាអែលទទួលខុសត្រូវ និងបញ្ឈប់រំលោភការបំពានបន្ថែមទៀត៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា