ឯកឧត្តម វ៉ាត់ ចំរើន បង្ហាញទស្សនៈជុំវិញការចូលរួម SEA Games លេីកទី ៣៣ នៅប្រទេសថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម វ៉ាត់ ចំរើន បង្ហាញទស្សនៈជុំវិញការចូលរួម SEA Games លេីកទី ៣៣ នៅប្រទេសថៃ

ឯកឧត្តម វ៉ាត់ ចំរើន បង្ហាញទស្សនៈជុំវិញការចូលរួម SEA Games លេីកទី ៣៣ នៅប្រទេសថៃ

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួង​អប់រំ​​យុវជននិងកីឡា និងជាអគ្គលេខាធិការគណៈកម្មធិ​ការជាតិអូឡាំពិកកម្ពុជា បានបង្ហាញទស្សនៈ ៦ចំណុច​ដែលកម្ពុជាបញ្ជូនអត្តពលិកចូលរួមកីឡាស៊ុហ្គេម លើក​ទី៣៣ នៅប្រទេសថៃ រួមមាន ៖

Advertisement

-ការចូលរួមប្រកួត SEA Games លេីកនេះ គឺកម្ពុជាចូលរួមប្រកួតក្នុង​នាមជាសមាជិក និងគ្រួសារសហព័ន្ធកីឡាអាសុីអាគ្នេយ៍ SEAGF ចលនាអូឡាំពិកតំបន់ ។ ចលនាអូឡាំ​ពិកប្រទេ​ស​ជាសមាជិកត្រូវមានកាតព្វកិច្ចចូលរួមប្រកួត​ពហុកីឡាតាមការកំណត់។

  • គោលការណ៍គ្រឹះអូឡាំពិកអន្តរជាតិ គឺប្រឆាំងនឹង​ការរេីសអេីងគ្រប់ទម្រង់ ក្នុងវិស័យកីឡា និងជៀស​វាងពីសម្ពាធនយោបាយ សាសនា ជាតិសាសន៍ និង និន្នាការសង្គមឡេីយ។ ប្រកាន់យក​ស្មារតី​សាមគ្គីភាព មិត្តភាព និងយោគយល់គ្នា ដេីម្បីកសាងពិភពលោក​មួយ​ល្អ​ប្រសេីរ។
  • ព្រឹត្តិការណ៍កីឡា SEA games ជាបុព្វសិទ្ធិរបស់​សហព័ន្ធកីឡាអាសុីអាគ្នេយ៍ទាំង១១ ប្រទេស គ្រប់​គ្រងដឹកនាំ រីឯម្ចាស់ផ្ទះជាអ្នករៀបចំតាម​សេចក្តី​សម្រេ​ចរបស់ ក្រុមប្រឹក្សាសហព័ន្ធកីឡា អាសុីអាគ្នេយ៍ SEAGF Council ទាំង ១១ ប្រទេស ។
  • ជ័យលាភីមេដាយដែលប្រទេសទាំងអស់ប្រកួត​ប្រ​ជែង​ដណ្តេីមគ្នាជាមេដាយ SEAGF មិនមែនមេដាយ​របស់ម្ចាស់ផ្ទះទេ។
  • បេីមិនចូលរួមយេីងនឹងត្រូវបន្ទោសថាមិនគោរព​ធម្ម​នុញ្ញ​អូឡាំពិក និងធម្មនុញ្ញ SEAGF ។
  • បេីយេីងមិនចូលរួមដោយយកហេតុផលផ្សេងៗ​ខុស​ពី​គោលការណ៍ច្បាប់កីឡាជាសកលខាងលេី ក៏ត្រូវ​អន្តរ​ជាតិថ្កោលទោស ឬដាក់ពិន័យ ។ តែជនរួម​ជាតិ​យេីង​មួយចំនួនមិនគាំទ្រ និងមិនពេញចិត្តឱ្យចូលរួម​ដោយ​អស់​ទំនុកចិត្ត បារម្មណ៍សុវត្ថិភាពក៏ត្រឹមត្រូវដែរ។

ប៉ុន្មានឆ្នាំមុនការប្រកួតកីឡាអូឡាំពិករដូវរងារនៅកូរ៉េខាងត្បូង ប្រតិភូកូរ៉េខាងជេីងបានចូលរួម ទោះបីបងប្អូន​កូរ៉េ​ទាំងពីរជាសត្រូវដ៏សាហាវនឹងគ្នាក៏ដោយ។

តេីអាចទេដែលយេីងយកកីឡាជាសារកាទូត ឬជា​សមរភូមិកាទូតមួយទៀតបង្ហាញថា កម្ពុជាចង់​បាន​សន្តិភាព គោរពជានិច្ចគោលការណ៍ច្បាប់កីឡាអន្តរជាតិ ច្បាប់កីឡាតំបន់ និងមានសេចក្តីក្លាហ៊ាន ថ្លៃថ្នូ មិនចុះ​ញម​ចំពោះអគតិទាំងឡាយ និងសភាវអាក្រក់ទាំង​អស់​ឡេីយ។ នេះជាទស្សនៈផ្ទាល់​ខ្លួន មិនឆ្លុះបញ្ចាំង​ជា​ទស្សនរួមរបស់គណកម្មាធិការជាតិអូឡាំពិក និង​បងប្អូនជនរួមជាតិទេ ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា