ជប៉ុនសង់រូបសំណាក់សត្វចម្លែកធំបំផុតក្នុងលោកបង្អួតអ្នកដំណើរនៅព្រលានយន្តហោះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុនសង់រូបសំណាក់សត្វចម្លែកធំបំផុតក្នុងលោកបង្អួតអ្នកដំណើរនៅព្រលានយន្តហោះ

ជប៉ុនសង់រូបសំណាក់សត្វចម្លែកធំបំផុតក្នុងលោកបង្អួតអ្នកដំណើរនៅព្រលានយន្តហោះ

តូក្យូ ៖ ប្រទេសជប៉ុនបានសាងសង់រូបសំណាក់សត្វចម្លែក Godzilla ធំបំផុតក្នុងលោក នៅក្នុងព្រលានយន្តហោះអន្តរជាតិ Haneda ដើម្បីទាក់ទាញចំណីចក្ខុ និងចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ទៅមកអាកាសយានដ្ឋានដ៏មមាញឹកមួយនេះ។

Advertisement

Godzilla ត្រូវបានគេស្គាល់ទូទៅថា ជាតួអង្គសត្វចម្លែកដ៏ល្បីល្បាញមួយនៅក្នុងខ្សែភាពយន្តអន្តរជាតិ ដែលកើតឡើងពីគំនិតច្នៃប្រឌិតរបស់ប្រទេសជប៉ុន។ រូបសំណាក់សត្វចម្លែក Godzilla នេះ រចនាឡើងមានប្រវែងប្រហែល ៤០ម៉ែត្រ និងកម្ពស់ ៩ម៉ែត្រ។

វាមានទីតាំងស្ថិតនៅទីតាំងទទួលភ្ញៀវចេញដំណើរនៅឯចំណតរង់ចាំទី៣ របស់ព្រលានយន្តហោះ Haneda ហើយជប៉ុនគ្រោងដំឡើងវារួចរាល់នៅចាប់ពីចុងខែធ្នូ ឆ្នាំ២០២៥នេះ។

រូបសំណាក់សត្វចម្លែករបស់ជប៉ុនដ៏ល្បីល្បាញនេះ បានសម្តែងនៅក្នុងខ្សែភាពយន្តជាង ៣០រឿង ទាំងក្នុងភាពយន្តក្នុងស្រុក និងក្រៅប្រទេស ចាប់តាំងពីខ្សែភាពយន្ត Godzilla ដំបូងត្រូវបានចាក់បញ្ចាំងកាលពីឆ្នាំ១៩៥៤។

ការបង្កើតរូបសំណាក់ Godzilla នេះឡើង ជាគម្រោងរួមគ្នារវាងក្រុមហ៊ុន Toho ដែលជាអ្នកបង្កើត និងជាអ្នកផលិតរឿងភាពយន្តល្បីៗ ជាមួយក្រុមហ៊ុនសាងសង់អគារចំណតរង់ចាំរបស់ព្រលានយន្តហោះ Haneda ។

ក្រៅពីGodzilla, រូបភាពសត្វចម្លែកផ្សេងទៀតដែលលេចវត្តមាននៅក្នុងខ្សែភាពយន្តល្បីៗ ក៏នឹងត្រូវបង្ហាញនៅលើផ្ទាំងកញ្ចក់ LED នៅពីលើបញ្ជរផ្តល់ព័ត៌មាននៅទីតាំងទទួលភ្ញៀវមកដល់ជាន់ទីពីររបស់ចំណតរង់ចាំផងដែរ។

គួរបញ្ជាក់ថា តួអង្គសត្វចម្លែក Godzilla បានរួមចំណែកធ្វើឱ្យខ្សែភាពយន្តមានចំណងជើងថា Godzilla Minus One ២០២៣ ឈ្នះពានរង្វាន់ Academy Award របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤ ដោយសារតែស្នាដៃរចនា Visual Effects ដ៏អស្ចារ្យ ដែលត្រូវបានចាក់បញ្ចាំងនៅលើផ្ទាំងកញ្ចក់ក្នុងបរិវេណទីតាំងទទួលអ្នកដំណើរមកដល់៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា