សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នុត សាអាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នុត សាអាន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នុត សាអាន

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចាត់ប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហ មកម្ពុជា និងសហការី អញ្ជើញគោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិ​ការជាតិ​ប្រឆាំងទារុណកម្ម ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ។

Advertisement

នៅក្នុងឱកាសដ៏សែនក្រៀមក្រំនេះ លោកជំទាវ ពុំ ចន្ទីនី បានចូលរួម​​សោក​ស្តាយ និងនាំយកនូវសារលិខិត​រំលែកទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកជំទាវ ទិត្យ ខាំដារ៉ា នុត សាអាន និងក្រុមគ្រួសារនៃសព ដែលសារលិខិតរំលែកទុក្ខមានខ្លឹមសារថា « ក្នុងនាមខ្ញុំ​ផ្ទាល់ ព្រមទាំងសហការីទាំងអស់ នៃកាកបាទក្រហម​កម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយលោកជំទាវ ទិត្យ ខាំដារ៉ា និងក្រុមគ្រួសារទាំង​អស់ នៃសព ឯកឧត្តម នុត សាអាន ប្រធានគណៈ​កម្មាធិ​ការជាតិប្រឆាំងទារុណកម្ម ដែលបានទទួល​មរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ។

ស្ថិតក្នុងវេលាដ៏ក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់​ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នុត សាអាន សូមបានទៅ​កាន់​សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា