ភ្នំភ្លើងអេត្យូពីផ្ទុះលើកដំបូងក្នុងពេលជិត ១២,០០០ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភ្នំភ្លើងអេត្យូពីផ្ទុះលើកដំបូងក្នុងពេលជិត ១២,០០០ឆ្នាំ

ភ្នំភ្លើងអេត្យូពីផ្ទុះលើកដំបូងក្នុងពេលជិត ១២,០០០ឆ្នាំ

អាឌីសអាបេបា ៖ ភ្នំភ្លើងស្ងប់ស្ងាត់រាប់ឆ្នាំស្ថិតនៅភាគខាងជើងប្រទេសអេត្យូពី បានផ្ទុះឡើងលើកដំបូងក្នុងរយៈពេលជិត ១២,០០០ឆ្នាំ ដោយវាបានជះផ្សែងផេះហោះហើរអណ្តែតពាសពេញផ្ទៃមេឃឆ្លងកាត់សមុទ្រក្រហមឆ្ពោះទៅកាន់ប្រទេសយេម៉ែន និងអូម៉ង់។

Advertisement

ភ្នំភ្លើង Hayli Gubbi នៅតំបន់ Afar នៃប្រទេសអេត្យូពី មានចម្ងាយប្រហែល ៨០០គីឡូម៉ែត្រ ភាគឦសានរដ្ឋធានីអាឌីសអាបេបា បានផ្ទុះឡើងជាច្រើនម៉ោងកាលពីព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍មុន (ម៉ោងក្នុងតំបន់) ធ្វើឱ្យភូមិ Afdera ស្ថិតនៅក្បែរភ្នំភ្លើងនេះ គ្របដណ្តប់ទៅដោយផេះ។

បើតាមមជ្ឈមណ្ឌលប្រឹក្សាយោបល់ផេះភ្នំភ្លើង Toulouse (VAAC) នៅបារាំង, បន្ទុះភ្នំភ្លើងនេះបានបញ្ចេញផ្សែងក្រាស់ៗ និងជះកម្អែលរហូតដល់កម្ពស់ ១៤គីឡូម៉ែតទៅលើមេឃ ដោយពាំនាំយកពពកផេះហោះអណ្តែតឆ្ពោះទៅកាន់ប្រទេសយេម៉ែន អូម៉ង់ ឥណ្ឌា និងភាគខាងជើងប្រទេសប៉ាគីស្ថាន។

បើតាមមន្ត្រីមូលដ្ឋាននៃតំបន់ Afar, មកទល់ពេលនេះ មិនមានរបាយការណ៍បញ្ចាក់ចំនួនអ្នកស្លាប់ និងរបួសពីការផ្ទុះ ឬចំនួនអ្នកផ្លាស់ទីលំនៅនៅឡើយទេ។ ប៉ុន្តែអ្នកចិញ្ចឹមសត្វនៅក្នុងតំបន់នោះ អាចរងផលប៉ះពាល់ដោយសារតែកម្អែលផេះគ្របដណ្តប់លើស្មៅ និងផលដំណាំពួកគេ។

គួរកត់សម្គាល់ ភ្នំភ្លើង Hayli Gubbi មានកម្ពស់ប្រហែល ៥០០ម៉ែត្រ ស្ថិតនៅក្នុងជ្រលងភ្នំ Rift Valley ដែលជាតំបន់នៃសកម្មភាពភូគព្ភសាស្ត្រខ្លាំង ដែលបន្ទះតិចតូនិចពីរជួបគ្នា។ ភ្នំភ្លើងនេះ មិនមានកំណត់ត្រានៃការផ្ទុះឡើយ ចាប់តាំងយុគសម័យទឹកកកចុងក្រោយ Holocene ប្រហែល ១២,០០០ឆ្នាំមុន៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា