ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង គាំទ្រមូល​និធិ​មន្ទីរ​ពេទ្យគន្ធបុប្ផា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង គាំទ្រមូល​និធិ​មន្ទីរ​ពេទ្យគន្ធបុប្ផា

ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង គាំទ្រមូល​និធិ​មន្ទីរ​ពេទ្យគន្ធបុប្ផា

(ភ្នំពេញ)៖ ក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា បាន​ទទួល​ការអនុញ្ញាតជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតតែងតាំង នៃព្រះរាជាណា​ចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីពិនិត្យលទ្ធភាព​ក្នុងការពង្រីកការផ្សព្វផ្សាយ និងចលនាកៀរគរការ​បរិច្ចាគ របស់ សហគមន៍​ខ្មែរនៅសាធារណរដ្ឋកូរ៉េ។

Advertisement

បន្ទាប់ពីបានជួបពិភាក្សា​ និងស្ដាប់អំពីគោលដៅនៃ​បេសកកម្ម​របស់ក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា, ឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញនូវការគាំទ្រយ៉ាង​ពេញទំហឹង ជាពិសេសបានបង្ហាញអំពីចេតនាក្នុងការ​ផ្ដល់កិច្ចសហការដើម្បីរៀបចំយុទ្ធនាការ ក៏ដូចជាកម្ម​វិធីនានា ក្នុងគោលបំណងផ្សព្វផ្សាយអំពីមូលមូល​និធិ​គន្ធបុប្ផាកម្ពុជា និងពិនិត្យលទ្ធភាពក្នុងការបង្កើត​ច្រក​ដែលបងប្អូនពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការ​នៅសាធារណរដ្ឋកូរ៉េ អាចធ្វើការបរិច្ចាគជូនមូលនិធិ​គន្ធបុប្ផាកម្ពុជា បានកាន់តែងាយស្រួល ដើម្បីរួមគ្នារក្សា​និរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងមានបេសកកម្មជួយសង្រ្គោះជីវិតទារក និង​កុមារ​នៅកម្ពុជារាប់ម៉ឺននាក់ ដោយមិនគិតថ្លៃ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ។

សូមជម្រាបជូនថា ការជួបពិភាក្សា ខាងលើនេះ បាន​ធ្វើ​ឡើង នៅស្ថានឯកអគ្គរាជទូតព្រះរាជាណាច​ក្រកម្ពុជា​ប្រចាំសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល នៃសាធា​រណ​រដ្ឋកូរ៉េ កាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា