អាមេរិកដាក់សំពាធគូជម្លោះស៊ូដង់ទទួលយកបទឈប់បាញ់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកដាក់សំពាធគូជម្លោះស៊ូដង់ទទួលយកបទឈប់បាញ់

អាមេរិកដាក់សំពាធគូជម្លោះស៊ូដង់ទទួលយកបទឈប់បាញ់

អាប៊ុដាប៊ី ៖ បេសកជនអាមេរិក កាលពីថ្ងៃអង្គារ បានជំរុញឱ្យភាគីជម្លោះស៊ូដង់ទទួលយកសំណើបទឈប់បាញ់ ដោយគ្មានលក្ខខណ្ឌជាមុន។ ជាការទទូចឲ្យអនុវត្តតាម ចំពេលមានការរិះគន់ អំពីភាពលម្អៀង។

Advertisement

បេសកជនអាមេរិក លោក Massad Boulos បាននិយាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយទីប្រឹក្សាប្រធានាធិបតី ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម លោក Anwar Gargash នៅក្នុងរាជធានី Abu Dhabi នៃប្រទេសអេមីរ៉ាត់ អារ៉ាប់រួម។

បេសកជនប្រចាំអាហ្រ្វិក របស់ប្រធានាធិបតី Donald Trump រូបនេះ បាននិយាយប្រាប់អ្នកយកព័ត៌មានថា «យើងអំពាវនាវឱ្យភាគីទាំងពីរ ទទួលយកបទឈប់បាញ់មនុស្សធម៌ ដូចដែលបានបង្ហាញ ដោយគ្មានលក្ខខណ្ឌជាមុន»។

ការជំរុញបែបនេះ បានធ្វើឡើង នៅប៉ុន្មានថ្ងៃបន្ទាប់ពីមេទ័ព របស់ប្រទេសស៊ូដង់ លោក Abdel Fattah al-Burhan បានរិះគន់សំណើចុងក្រោយ ដែលបង្ហាញដោយ លោក Boulos ដោយបានចោទប្រកាន់ថា គ្រាន់តែជាសេកនិយាយឡើងវិញ នូវសម្តី របស់ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម។

មេទ័ព រូបនេះ បានរិះគន់ផែនការបទឈប់បាញ់ចុងក្រោយ ដែលសម្របសម្រួលដោយ អាមេរិក, អារ៉ាប៊ីសាអូឌីត, អេហ្ស៊ីប និង អេមីរ៉ាត់ អារ៉ាប់រួម ថា មានភាព “លំអៀង” ដរាបណា អេមីរ៉ាត់ អារ៉ាប់រួម ជាសមាជិកចំណែក ក្នុងសំណើនេះ។

អេមីរ៉ាត អារ៉ាប់រួម ត្រូវបានចោទប្រកាន់យ៉ាងទូលំទូលាយថា បានបំពាក់អាវុធ ដល់កងកម្លាំងគាំទ្ររហ័សរបស់ស៊ូដង់ ដែលកំពុងធ្វើសង្រ្គាម ជាមួយរដ្ឋាភិបាល ដែលគាំទ្រដោយកងទ័ព។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុង អាប៊ុដាប៊ី បានបដិសេធការចោទប្រកាន់នេះ ទាំងស្រុង៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា