អ៊ីស្រាអែលវាយប្រហារស៊ីរី ស្លាប់មនុស្ស១៣នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែលវាយប្រហារស៊ីរី ស្លាប់មនុស្ស១៣នាក់

អ៊ីស្រាអែលវាយប្រហារស៊ីរី ស្លាប់មនុស្ស១៣នាក់

ដាម៉ាស ៖ កងកម្លាំងប្រទេសអ៊ីស្រាអែលបានសម្លាប់មនុស្ស១៣នាក់ ក្នុងប្រតិបត្តិការវាយប្រហារ នៅភាគខាងត្បូងស៊ីរី។

Advertisement

នេះគឺជាការវាយប្រហារដ៏សាហាវបំផុត របស់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីការផ្តួលរំលំ របបដឹកនាំ របស់លោក Bashar al-Assad អតីតប្រធានាធិបតីស៊ីរី កាលពីឆ្នាំមុន។ យ៉ាងណា អ៊ីស្រាអែលបាននិយាយថា ពួកគេបានកំណត់គោលដៅ វាយប្រហារ ទៅលើក្រុមអ៊ិស្លាមនិយម។

ទីភ្នាក់ងារសារព័ត៌មាន SANA ដែលដកស្រង់ពីក្រសួងសុខាភិបាលស៊ីរី បានរាយការណ៍ថា មនុស្ស១៣នាក់ស្លាប់ និង ២៤នាក់ទៀត រងរបួស ក្នុងប្រតិបត្តិការ របស់អ៊ីស្រាអែល។ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសប្រតិបត្តិការនេះថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម” ហើយបានចោទប្រកាន់អ៊ីស្រាអែលថា ចង់បញ្ឆេះជម្លោះក្នុងតំបន់។

អ្នកស្រុក ដែលរងរបួស ឈ្មោះ Iyad Taher បានប្រាប់ AFP នៅឯមន្ទីរពេទ្យ al-Mouwassat ថា «យើងបានដេកលក់ តែ ក៏បានភ្ញាក់ពីគេង នៅម៉ោងបីព្រឹក ដោយសារការបាញ់ប្រហារ»។ ប្រភពបន្តថា «ពួកយើងបានចេញទៅខាងក្រៅ ដើម្បីមើលអ្វី ដែលកំពុងកើតឡើង ស្រាប់តែបានឃើញកងទ័ពអ៊ីស្រាអែល នៅក្នុងភូមិ មានទាហាន និងរថក្រោះ។ បន្ទាប់មក កម្លាំងទ័ពអាកាស បានមកដល់ ហើយ គ្រាប់ផ្លោង ចាប់ផ្តើម ធ្លាក់ចេញមក…ខ្ញុំត្រូវគ្រាប់ផ្លោង ចំក»។

យ៉ាងណា កងទ័ពអ៊ីស្រាអែល បាននិយាយថា គោលដៅនៃប្រតិបត្តិការនេះ គឺជាអ្នកប្រយុទ្ធមកពីក្រុមអ៊ីស្លាម Jamaa Islamiya ដែលមានមូលដ្ឋាន នៅប្រទេសលីបង់ ជិតខាង និង ជាសម្ព័ន្ធមិត្ត ជាមួយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន Hamas គ្រប់គ្រងហ្គាហ្សា។

អ៊ីស្រាអែលបានកាន់កាប់តំបន់ Golan Heights របស់ប្រទេសស៊ីរី ដែលជាតំបន់ខ្ពង់រាបភ្នំយុទ្ធសាស្ត្រ ចាប់តាំងពីឆ្នាំ១៩៦៧ ដោយបញ្ចូលវា នៅឆ្នាំ១៩៨១ ក្នុងសកម្មភាពមួយ ដែលមិនទទួលស្គាល់ ដោយសហគមន៍អន្តរជាតិ។

កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានទៅសួរសុខទុក្ខកងទ័ពអ៊ីស្រាអែល ដែលដាក់ពង្រាយ នៅក្នុងតំបន់ការពារនោះ តែ ទាញការស្តីបន្ទោសយ៉ាងខ្លាំង ពីទីក្រុង ដាម៉ាស់ និង ភាគីផ្សេងៗទៀត នៅក្នុងតំបន់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា