ចៅចាក់ស្មុក៖ អ៊ុំ សំអាន ដែលតាំងខ្លួនជាអ្នកជំនាញព្រំដែន ជាអតីតទណ្ឌិតដែលជាប់គុកដោយសារតែក្លែងផែនទី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចៅចាក់ស្មុក៖ អ៊ុំ សំអាន ដែលតាំងខ្លួនជាអ្នកជំនាញព្រំដែន ជាអតីតទណ្ឌិតដែលជាប់គុកដោយសារតែក្លែងផែនទី

ចៅចាក់ស្មុក៖ អ៊ុំ សំអាន ដែលតាំងខ្លួនជាអ្នកជំនាញព្រំដែន ជាអតីតទណ្ឌិតដែលជាប់គុកដោយសារតែក្លែងផែនទី

អ៊ុំ សំអាន ដែលតាំងខ្លួនជាអ្នកជំនាញព្រំដែន ជាអតីតទណ្ឌិតដែលជាប់គុកដោយសារតែក្លែងផែនទី។ អតីតទណ្ឌិតរូបនេះគ្មានចេះអ្វីក្រៅពីដើរហ្វូតូកូពីថតចម្លងផែនទីនៅតាមបណ្ណាល័យមកអួត មកបំភ្លៃនោះទេ តែសូម្បីតែរបៀបមើលផែនទីនេះយ៉ាងណា អតីតទណ្ឌិតដែលកំពុងជាប់សំណុំរឿងក្បត់ជាតិ មិនដឹងថាយ៉ាងណាផង។ អួតថាជាកូនសិស្សរបស់ ស៊ាន ប៉េងសែ តែសុទ្ធតែអ្នកឱបផែនទីរត់ចោលស្រុក និងអ្នករត់ចោលស្រុកដោយសារតែប្រើផែនទីក្លែងក្លាយ។

Advertisement

ឥឡូវនេះ ជាឱកាស ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្តល់ឱកាសមករៀនសូត្ររបៀបនៃការមើលផែនទីឱ្យត្រូវ និងនិយាយឱ្យសមហេតុផង តែបែរជាអតីតទណ្ឌិតនេះ គេចវេសទៅវិញ។ នេះសបញ្ជាក់ឱ្យឃើញថា អ៊ុំ សំអាន ជាមនុស្សខ្លាចការពិត ខ្លាចសច្ចភាព និងជាមនុស្សអំណួតក្នុងភាពល្ងង់ខ្លាំង។ អតីតទណ្ឌិតរូបនេះគ្មានចេះច្បាប់អ្វីបន្តិច និងក៏គ្មានជំនាញព្រំដែនអ្វីឡើយ។ អ្វីដែលបុគ្គលនេះនិយាយតាមវិទ្យុឧទ្ទាម និងតាមបណ្តាញសង្គម គឺគ្រាន់តែជារឿងបំភ្លៃ បំផ្លើស ញុះញង់ និងជាទង្វើក្បត់ជាតិ និងបម្រើឱ្យនយោបាយនៃក្រុមជ្រុលនិយមថៃប៉ុណ្ណោះ។

ប្រសិនបើ អ៊ុំ សំអាន ជាមនុស្សទៀងត្រង់ពិតប្រាកដ និងមិនភូតកុហកតាមមេជនក្បត់ជាតិរបស់ខ្លួន អ៊ុ​ំ សំអាន គួរតែក្លាយហ៊ានស្តាប់ការពន្យល់ពីជំនាញព្រំដែនពិតប្រាកដ មិនមែនគេចវេស រកលេសនេះ រកលេសនោះ នោះទេ។ ដូច្នេះ អតីតទណ្ឌិត អ៊ុំ សំអាន គ្រាន់តែជាកង្កែបក្នុងអណ្តូង និងមិនហ៊ានប្រឈមនឹងការពិត គឺគិតតែញុះញង់ អុជអាលធ្វើឱ្យបាក់បាក់ជាតិ និងបម្រើនយោបាយបរទេស។ តាមយោបល់ខ្ញុំ អតីតទណ្ឌិតរូបនេះនិងគូកនរបស់ខ្លួនមិនស្មោះត្រង់នឹងជាតិកម្ពុជាទេ មិនស្មោះត្រង់នឹងប្រជាជនទេ គឺគេនេះជាជនក្បត់ជាតិ មិននៅជាមួយជាតិនិងប្រជាជនកម្ពុជាឡើយ៕
ដោយ៖ ចៅចាក់ស្មុក

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា