ទឹកជំនន់បន្តសម្លាប់ថៃ កើនដល់ជាង១៦០នាក់ហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទឹកជំនន់បន្តសម្លាប់ថៃ កើនដល់ជាង១៦០នាក់ហើយ

ទឹកជំនន់បន្តសម្លាប់ថៃ កើនដល់ជាង១៦០នាក់ហើយ

បាងកក ៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប្រទេសថៃ បានហក់ឡើងដល់ ជាង១៦០ នាក់ហើយ គិតត្រឹមថ្ងៃសៅរ៍។

Advertisement

រដ្ឋាភិបាលថៃ បាននិយាយ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ថា ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃបានសម្លាប់មនុស្សជាង១៦០នាក់ ដោយភាគច្រើន មាននៅក្នុងខេត្តមួយ ក្នុងចំណោមបណ្តាខេត្ត ជាប់ព្រំដែនជាមួយប្រទេសម៉ាឡេស៊ី។

អ្នកនាំពាក្យរដ្ឋាភិបាល លោក Siripong Angkasakulkiat បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយថា «ចំនួនអ្នកស្លាប់សរុប នៅទូទាំងខេត្តទាំង៧ មានចំនួន ១៦២នាក់ រួមទាំងស្លាប់មនុស្ស ១២៦នាក់ នៅក្នុងខេត្ត Songkhla តែមួយ»។

ទឹកជំនន់ស្លាប់មនុស្សនៅថៃ កើតមានឡើង សឹងតែរៀងរាល់ឆ្នាំ បន្តរហូតមកដល់ ឆ្នាំ២០២៥ នេះ។ ក្នុងនោះ កាលពីឆ្នាំ២០២១ ធ្លាប់បានផ្តាច់យកជីវិតមនុស្ស នៅថៃ ជាង៥០០នាក់ និង បំផ្លាញផ្ទះសម្បែង អស់រាប់លានខ្នង និង ផលដំណាំយ៉ាងតំណំ។

យ៉ាងណា ទឹកជំនន់ចុងក្រោយនេះគឺគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់ មិនធ្លាប់មាន ក្នុងរយៈពេល ៣០០ឆ្នាំ។ លោក អនុទីន នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានប្រកាសសារភាពពីកំហុស ក្នុងការដោះស្រាយទឹកជំនន់ និង សុំទោសជាសាធារណៈ។

ទឹកជំនន់ដ៏បំផ្លិចបំផ្លាញបានគ្របដណ្តប់ភាគខាងត្បូងប្រទេសថៃក្នុងសប្តាហ៍នេះ ជាពិសេសនៅក្នុងស្រុក Hat Yai ជិតព្រំដែនជាមួយប្រទេសម៉ាឡេស៊ី៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា