លោក គីម ប្តេជ្ញាពង្រឹងទ័ពអាកាសកូរ៉េខាងជើង កុំឲ្យសត្រូវជិតខាងមើលស្រាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក គីម ប្តេជ្ញាពង្រឹងទ័ពអាកាសកូរ៉េខាងជើង កុំឲ្យសត្រូវជិតខាងមើលស្រាល

លោក គីម ប្តេជ្ញាពង្រឹងទ័ពអាកាសកូរ៉េខាងជើង កុំឲ្យសត្រូវជិតខាងមើលស្រាល

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសប្តេជ្ញាថា នឹងពង្រឹងយុទ្ធសាស្ត្រ សម្រាប់កងទ័ពអាកាស របស់ប្រទេស កុំឲ្យសត្រូវជិតខាងមើលស្រាល។

Advertisement

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA កូរ៉េខាងជើង ដែលបានចេញផ្សាយ នៅថ្ងៃអាទិត្យនេះ, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា កងកម្លាំងអាកាសរបស់ប្រទេសនេះ នឹងត្រូវបានបំពាក់ដោយទ្រព្យសម្បត្តិយោធាយុទ្ធសាស្ត្រថ្មី និង ត្រូវប្រគល់ឱ្យ នូវកាតព្វកិច្ចដ៏សំខាន់ថ្មីមួយ។

លោក Kim បានធ្វើសេចក្តីប្រកាសបែបនេះ នៅក្នុងព្រឹត្តិការណ៍មួយ ដើម្បីប្រារព្ធខួបលើកទី ៨០ នៃកងទ័ពអាកាសកូរ៉េខាងជើង កាលពីថ្ងៃសុក្រ។

លោកបានបន្ថែមថា «កងទ័ពអាកាស គួរតែវាយបក និងគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ នូវរាល់សកម្មភាពចារកម្ម និងការបង្កហេតុខាងយោធា ដែលអាចកើតមាន បង្កឡើងដោយសត្រូវ»។

គួរបញ្ជាក់ថា ក្រុងព្យុងយ៉ាង មិនបានឆ្លើយតបនឹងការផ្តល់ជូនដោយកូរ៉េខាងត្បូង សម្រាប់ការចរចា ក្នុងគោលបំណងជៀសវាងការប៉ះទង្គិចដោយចៃដន្យខាងយោធា នៅតាមបណ្តោយព្រំដែនរួម របស់ប្រទេសទាំងពីរ។

នៅក្នុងខែវិច្ឆិកា នេះ ទីក្រុងសេអ៊ូលបានស្នើឱ្យភាគីទាំងពីរ ធ្វើកិច្ចចរចាផ្នែកយោធា ដើម្បីពិភាក្សាអំពីអ្វីដែលគេហៅថា «បន្ទាត់កំណត់ព្រំដែនយោធា» ហើយកូរ៉េខាងត្បូងបានលើកឡើងពីការញុះញង់ ម្តងហើយម្តងទៀត ពីសំណាក់កងទ័ពកូរ៉េខាងជើង។

ប្រធានាធិបតី កូរ៉េខាងត្បូង លោក លី ជេ ម្យុង បាននិយាយថា ទីក្រុងព្យុងយ៉ាងបានចាត់វិធានការយ៉ាងខ្លាំង ដោយការដំឡើងរបងលួសបន្លា បីជាន់ នៅតាមព្រំដែន។ លោកបានព្រមានថា «យើងបានឈានដល់ស្ថានភាពមួយ ដែលយើងមិនដឹងថា ការប៉ះទង្គិចដោយចៃដន្យ អាចនឹងកើតឡើង»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា