លោក ត្រាំ ព្រមានពីការបិទដែនអាកាសវេណេស៊ុយអេឡាទាំងស្រុង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ព្រមានពីការបិទដែនអាកាសវេណេស៊ុយអេឡាទាំងស្រុង

លោក ត្រាំ ព្រមានពីការបិទដែនអាកាសវេណេស៊ុយអេឡាទាំងស្រុង

ការ៉ាកាស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនការគំរាមកំហែងដល់វេណេស៊ុយអេឡា ដោយបានព្រមានចុងក្រោយបង្អស់ថា ដែនអាកាសប្រទេសមួយនេះ អាចនឹងត្រូវបិទទាំងស្រុង។

Advertisement

លោក ត្រាំ បានគូសបញ្ជាក់ កាលពីថ្ងៃសៅរ៍ ថា ដែនអាកាសរបស់ប្រទេសវេណេស៊ុយអេឡា គួរតែបិទ ដោយសារតែការភ័យខ្លាច នៃ សកម្មភាពយោធា ដែលជិតមកដល់។ ជាការព្រមានធ្ងន់ៗ ចំពេលមានវត្តមានយោធាដ៏ធំរបស់អាមេរិក នៅតំបន់ការ៉ាប៊ីន។ ទីក្រុងការ៉ាកាស ចាត់ទុកថា ជាយុទ្ធនាការដាក់សម្ពាធ ដើម្បីបណ្តេញលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ហើយ បានថ្កោលទោស ការព្រមានរបស់លោក Trump ដោយចាត់ទុកថា ជាការគំរាមកំហែង របស់អាណានិគមនិយម។

លោក Trump បានសរសេរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា «ចំពោះក្រុមហ៊ុនអាកាសចរណ៍, អ្នកបើកយន្តហោះ, អ្នកជួញដូរគ្រឿងញៀន និងអ្នកជួញដូរមនុស្សទាំងអស់ សូមពិចារណាថា លំហអាកាសខាងលើ និងជុំវិញ ប្រទេសវេណេស៊ុយអេឡា ត្រូវបិទទាំងស្រុង»។

លោកមិនបានបញ្ជាក់លម្អិតទេ ប៉ុន្តែ ជាការព្រមាន បន្ទាប់ពីការវាយប្រហារដ៏សាហាវ របស់សហរដ្ឋអាមេរិក មកលើទូកដែលកំពុងដំណើរការគ្រឿងញៀន អស់ពេលជាច្រើនខែ ហើយ ទីក្រុងវ៉ាស៊ីនតោន អះអាងថា អាចនឹងចាប់ផ្តើមប្រតិបត្តិការយោធាប្រភេទមួយចំនួន នៅលើដីគោក វេណេស៊ុយអេឡា វិញម្តង។

ការព្រមានរបស់លោក Trump បានកើតឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីនិយតករអាកាសចរណ៍របស់សហរដ្ឋអាមេរិក បានប្រាប់ក្រុមហ៊ុនដឹកជញ្ជូនតាមយន្តហោះ ឱ្យប្រុងប្រយ័ត្នបន្ថែមទៀត នៅជិតនឹងប្រទេសនេះ ជុំវិញភាពតានតឹង ដែលកំពុងកើនឡើង។

យោធារបស់ប្រទេសវេណេហ្ស៊ុយអេឡា កាលពីថ្ងៃសៅរ៍ បានធ្វើសមយុទ្ធ នៅតាមតំបន់ឆ្នេរ បង្ហាញពីអាវុធប្រឆាំងយន្តហោះ និងកាំភ្លើងធំ ផ្សេងៗទៀត៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា