ក្រសួងបរិស្ថានចាត់វិធានការច្បាប់ករណីធ្លាយឧស្ម័នអាម៉ូញាក់ចេញពីរោងចក្រផលិតទឹកកក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងបរិស្ថានចាត់វិធានការច្បាប់ករណីធ្លាយឧស្ម័នអាម៉ូញាក់ចេញពីរោងចក្រផលិតទឹកកក

ក្រសួងបរិស្ថានចាត់វិធានការច្បាប់ករណីធ្លាយឧស្ម័នអាម៉ូញាក់ចេញពីរោងចក្រផលិតទឹកកក

ភ្នំពេញ៖ មន្រ្តីក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរបរិស្ថានរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ ករណីធ្លាយឧស្ម័នអាម៉ូញាក់ នៅក្នុងទីតាំងរោងចក្រផលិតទឹកកក ឆេង សុភារី ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

Advertisement

មន្រ្តីជំនាញក្រសួងបរិស្ថានរកឃើញថា រោងចក្របានបញ្ចេញក្លិនអាក្រក់ (ឧស្ម័នអាម៉ូញាក់) បង្កការរំខានដល់ការរស់នៅរបស់ពលរដ្ឋ និងប៉ះពាល់ដល់សុខភាពសាធារណៈ គឺល្មើសនឹងមាត្រា១៦១ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ ជាមួយគ្នានេះ ក្រុមការងារបានធ្វើការវាស់កំហាប់ឧស្ម័នអាម៉ូញាក់នៅក្នុងទីតាំងរោងចក្រ ឃើញកម្រិតកំហាប់អាម៉ូញាក់ (NH3) ចំនួន 1.0 mg/m3 (ស្តង់ដារចំនួន 0.2 mg/m3) គឺល្មើសនឹងមាត្រា ១៥៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ចំពោះរោងចក្រដែលបានប្រព្រឹត្តល្មើស អនុលោមមាត្រា៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ ក្រសួងបានតម្រូវឲ្យរោងចក្រ ធ្វើការតាមដានលើប្រព័ន្ធស្តុក និងបំពង់បង្ហូរឧស្ម័នអាម៉ូញាក់ នៅក្នុងទីតាំងរោងចក្រផលិតទឹកកក ជាប្រចាំ ដើម្បីចៀសវាងបង្កបញ្ហាលេចធ្លាយសារធាតុអាម៉ូញាក់ជាលើកទី២ទៀត។ ជាមួយគ្នានេះរោងចក្រត្រូវស្នើសុំលិខិតបញ្ជាក់គុណភាពខ្យល់នៅក្នុងអគាររបស់រោងចក្រ ឱ្យស្របតាមបទដ្ឋានគតិយុត្តជាធរមាន៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា