រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍អញ្ជើញបើកកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិកនិងត្រួតពិនិត្យថ្នាក់តំបន់នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍អញ្ជើញបើកកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិកនិងត្រួតពិនិត្យថ្នាក់តំបន់នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍អញ្ជើញបើកកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិកនិងត្រួតពិនិត្យថ្នាក់តំបន់នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥​បានអញ្ជើញជា​អធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិក (APIS) និង​ត្រួតពិនិត្យ​ថ្នាក់តំបន់ នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (WSIS)នៅសណ្ឋាគារ Raffles Hotel Le Royal។

Advertisement

កិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិកនេះ គឺរៀបចំប្រជុំក្នុងមួយឆ្នាំម្តង ក្នុងគោលបំណង​ពិនិត្យនិងអនុម័តលើផែនការសកម្មភាព APIS (APIS Action Plan) ក្នុងគោលដៅពន្លឿនការធ្វើបរិវត្តកម្មឌីជីថល និងកាត់​បន្ថយគម្លាតឌីជីថល។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានសហការរៀបចំដោយ UN-ESCAP និង ក.ប.ទ. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អាហ្សាម៉ាត់ ហ្សាម៉ាងហ្គូឡូវ (Azamat Zhamangulov) រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ឌីជីថល និងនវានុវត្តន៍បច្ចេកវិទ្យា នៃសាធារណរដ្ឋគីកៀរស្ថាន, ឯកឧត្តម អ៊ុលវី ម៉ីឌីយ៉េវ (Ulvi Mehdiyev)រដ្ឋមន្ត្រីនៃក្រសួងសាធារណការ​និងនវានុវត្តន៍​សង្គមក្រោមខុទ្ទកាល័យប្រធានាធិបតីនៃសាធារណរដ្ឋអាហ៊្សាបាយហ្សង់, ឯកឧត្តម ដេវីដ ឡូប៉េស អាល់មីរល ជូន័រ (David Lopez Almirol, Jr.) អនុរដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន, លោកស្រី ធាហ្សាណា បូណាប៉ាឆេ ( Tiazana Bonapace ) ប្រធាននាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងការកាត់​បន្ថយហានិភ័យគ្រោះ​មហន្តរាយនៃ UN-ESCAP តំណាងគណៈកម្មាធិការជាតិអេស្កាប់ និងប្រតិភូជាន់ខ្ពស់ពីតំណាងរដ្ឋជាសមាជិក APIS និងដៃគូវិស័យឧស្សាហកម្ម រួមមានGSMA, AWS, China Mobile Communications Group, Danmission និង Sisters of Code ប្រមាណ ៨០រូប នៅសណ្ឋាគារ Raffles Hotel Le Royal៕
ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា