សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្វាយសារលិខិតអបអរ​ព្រះករុណាព្រះមហាក្សត្រកម្ពុជា បានចូលជាសមាជិកសមាគត នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រនៅប្រទេសបារាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្វាយសារលិខិតអបអរ​ព្រះករុណាព្រះមហាក្សត្រកម្ពុជា បានចូលជាសមាជិកសមាគត នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រនៅប្រទេសបារាំង

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្វាយសារលិខិតអបអរ​ព្រះករុណាព្រះមហាក្សត្រកម្ពុជា បានចូលជាសមាជិកសមាគត នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រនៅប្រទេសបារាំង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ បានគោរពថ្វាយសារលិខិតជូ​ន​ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ វិសេសវិសាល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិត្យសភា វិទ្យាសាស្ត្រ ឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីព្រឹកថ្ងៃព្រហស្បតិ៍​ ទី៤​ ខែធ្នូ​ ឆ្នាំ២០២៥។

Advertisement

សម្ដេចធិបតីបានបញ្ជាក់ក្នុងសារលិខិតថា ក្នុងសេចក្តីអំណរសាទរយ៉ាងឧឡារិកថ្វាយចំពោះមហាកិត្តិយស ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលបាននាឱកាសនេះ សម្ដេចធិបតី ថា ពិតជាមានអត្ថន័យទូលំទូលាយ សម្រាប់ប្រជាជនគ្រប់រូបនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសតេជះ សម្ភារឫទ្ធាបារមី នៃ ព្រះករុណា អង្គព្រះមហាក្សត្រ ដែលជានិច្ចកាលព្រះអង្គតែងបំពេញបេសកកម្ម បម្រើ ឧត្តមប្រយោជន៍ជាតិ ប្រជាពលរដ្ឋ​របស់ព្រះអង្គ ហើយក៏បានឆ្លុះបញ្ចាំងពីតម្លាភាពប្រសិទ្ធភាពជាមួយនឹង ការយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាព និងសុខុមាលភាពប្រជាជនរបស់ព្រះអង្គជារៀងរហូតមក៕

ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា