មីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក ២ គ្រាប់ផ្តាច់ជីវិតចំនួន ១៨ នាក់ និងរបួស ២០ នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក ២ គ្រាប់ផ្តាច់ជីវិតចំនួន ១៨ នាក់ និងរបួស ២០ នាក់

មីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក ២ គ្រាប់ផ្តាច់ជីវិតចំនួន ១៨ នាក់ និងរបួស ២០ នាក់

ណៃពិដោ ៖ មនុស្សចំនួន ១៨នាក់ត្រូវបានសម្លាប់ និង២០នាក់ទៀតរងរបួស ក្រោយយោធាមីយ៉ាន់ម៉ាវាយប្រហារផ្លូវអាកាសលើទីប្រជុំជនមួយនៅភាគកណ្តាលប្រទេស នេះបើតាមប្រភពពីមន្រ្តីក្នុងតំបន់ ក្រុមជួយសង្គ្រោះ និងប្រជាជនពីរនាក់បានប្រាប់ AFP កាលពីថ្ងៃសៅរ៍។

Advertisement

ប្រទេសមានភូមិផងរបងជាប់ថៃមួយនេះ បានធ្លាក់ចូលជ្រៅទៅក្នុងសង្គ្រាមស៊ីវិល ចាប់តាំងរបបយោធាបានដណ្តើមអំណាច តាមរយៈការធ្វើរដ្ឋប្រហារឆ្នាំ ២០២១ ហើយការប្រយុទ្ធគ្នារវាងរបបយោធាមីយ៉ាន់ម៉ា និងកងជីវពលប្រដាប់អាវុធប្រឆាំងរដ្ឋប្រហារជាច្រើន បាននាំឱ្យមានការវាយប្រហារតាមអាកាសជាញឹកញាប់ ភាគច្រើនអ្នកស្លាប់ជាជនស៊ីវិលស្លូតត្រង់។

មន្រ្តីរដ្ឋបាលក្នុងតំបន់និយាយថា ការទម្លាក់គ្រាប់ចំនួន ២គ្រាប់ចុងក្រោយ ត្រូវចំទីប្រជុំជន Tabayin នៅតំបន់ Sagaing មានចម្ងាយប្រហែល ៣០០គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានីណៃពិដោ កាលពីល្ងាចថ្ងៃសុក្រ ក្នុងនោះមួយគ្រាប់ធ្លាក់ចំហាងលក់តែដ៏មមាញឹកមួយកន្លែង ទើបបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនបែបនេះ។

បើតាមប្រភពសុំមិនបញ្ចេញឈ្មោះទាំងអស់, នៅពេលក្រុមជួយសង្គ្រោះទៅដល់ទីតាំងកើតហេតុ ១៥នាក់បន្ទាប់ពីការទម្លាក់គ្រាប់បែករួច គេបានរកឃើញអ្នកស្លាប់ដំបូងចំនួន ៧នាក់ ប៉ុន្តែក្រោយមក មនុស្សចំនួន ១១នាក់ទៀតបានផុតដង្ហើមនៅមន្ទីរពេទ្យ។ ភ្លាមៗ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាមិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយពីអ្នករាយការណ៍របស់ AFP ទេ។

សូមរម្លឹកថា ការទម្លាក់គ្រាប់បែកតាមអាកាសរបស់យោធាមីយ៉ាន់ម៉ាលើតំបន់ Sagaing កាលពីខែឧសភា ក៏បានសម្លាប់មនុស្សចំនួន ២២នាក់ផងដែរ ក្នុងនោះមាន ២០នាក់ជាកុមារ បើទោះបីជាមានបទឈប់បាញ់ ដែលបានស្នើឡើងក្រោយគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរវាយប្រហារប្រទេសមីយ៉ាន់ម៉ា៕

រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា