ឯកឧត្តម កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិក

ឯកឧត្តម កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិក

រភ្នំពេញ៖ នៅរសៀលថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិក (APIS) និងត្រួតពិនិត្យថ្នាក់តំបន់ នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (WSIS) ជាមួយ ឯកឧត្តម អាហ្សាម៉ាត់ ហ្សាម៉ាងហ្គូឡូវ (Azamat Zhamangulov) រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ឌីជីថល និងនវានុវត្តន៍បច្ចេកវិទ្យា នៃសាធារណរដ្ឋគីកៀរស្ថាន។

Advertisement

កិច្ចប្រជុំបន្តពេលរសៀលនេះ ផ្តោតសំខាន់លើការផ្តល់វឌ្ឍនភាពនិងការពិនិត្យលើការអនុវត្តរបស់រដ្ឋសមាជិកក្នុងក្របខណ្ឌផែនការសកម្មភាព APIS Action Plan ឆ្នាំ២០២២-២០២៦ ព្រមទាំងសម្រេចអនុម័តលើផែនការសកម្មភាពថ្មីគឺ APIS Action Plan ឆ្នាំ២០២៧-២០៣០ ដែលជាឯកសារស្នូលនិងសំខាន់ក្នុងការពង្រឹងកិច្ចសហការបរិវត្តកម្មឌីជីថលនៃបណ្ដាប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ជាមួយគ្នានោះ បន្ទាប់ពីកិច្ចបញ្ចប់កិច្ចប្រជុំថ្ងៃទី១ នេះ ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញរដ្ឋសមាជិក APIS និងអ្នកចូលរួមចូលរួមធ្វើដំណើរទស្សនកិច្ចនៅសារមន្ទីរជាតិ ដោយមានការអញ្ជើញចូលរួមស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។

ជាកិច្ចបញ្ចប់ ក្នុងឱកាសនៃកិច្ចប្រជុំថ្ងៃទី២ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានមានប្រសាសន៍ គូសបញ្ជាក់ពីសារៈសំខាន់និងអត្ថប្រយោជន៍នៃការសម្របសម្រួលឱ្យមានការអនុវត្តគោលដៅរួមនៃផែនការសកម្មភាព APIS ឆ្នាំ២០២៧-២០៣០ រួមមាន៖

  1. ការពន្លឿនហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិ
  2. ការពង្រីកបរិយាបន្នកម្មឌីជីថល
  3. សារៈសំខាន់ក្នុងការមានស្តង់ដារដែលមានលក្ខណៈអន្តរប្រតិបត្តិការក្នុងតំបន់
  4. ការបង្កើតភាពជាដៃគូកាន់តែស៊ីជម្រៅរវាងភាគីពាក់ព័ន្ធ ជាអាទិ៍រដ្ឋាភិបាល អង្គការសហប្រជាជាតិ វិស័យឯកជន និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីសហការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា