អ៊ីស្រាអែលចង់លើកទង់ជាតិនៅហ្គាហ្សា អំឡុងបទឈប់បាញ់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែលចង់លើកទង់ជាតិនៅហ្គាហ្សា អំឡុងបទឈប់បាញ់

អ៊ីស្រាអែលចង់លើកទង់ជាតិនៅហ្គាហ្សា អំឡុងបទឈប់បាញ់

ហ្ស៊េរុយសាឡិម ៖ ចំពេលដែលបទឈប់បាញ់នៅហ្គាហ្សា ចូលជាធរមាន, គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យមានរៀបចំ ពិធីលើកទង់ជាតិ លើទីតាំងដែលខ្លួនធ្លាប់កាន់កាប់ ដើម្បីឲ្យក្លាយជាចំណែកទឹកដី របស់ប្រទេសនេះ ភ្លាមៗ។

Advertisement

នៅក្នុងលិខិត ចុះហត្ថលេខាដោយរដ្ឋមន្ត្រី ១១រូប ស្នើទៅកាន់រដ្ឋមន្ត្រីការពារជាតិ បានសរសេរ រៀបរាប់ថា «វាដល់ពេលដែលត្រូវបញ្ជាក់ ដោយមោទនភាពថា Gaza គឺជាផ្នែកមួយ នៃ ទឹកដីអ៊ីស្រាអែល ជាកម្មសិទ្ធិផ្តាច់មុខ របស់ប្រជាជនជ្វីហ្វ ហើយដូច្នេះ ត្រូវតែក្លាយជាផ្នែក នៃ រដ្ឋអ៊ីស្រាអែល ភ្លាមៗ»។

លិខិត ដែលត្រូវបានចេញផ្សាយ ដោយចលនាគាំទ្រការតាំងទីលំនៅជ្រុលនិយម Nachala ក៏បានរៀបរាប់ដែរថា «យើងស្នើសុំការអនុញ្ញាត លើកទង់ជាតិអ៊ីស្រាអែល ពីលើប្រាសាទ Nissanit នៅភាគខាងជើង Gaza Strip ដោយសំដៅទៅលើ តំបន់ដែលអ៊ីស្រាអែល ធ្លាប់បានតាំងទីលំនៅ ប៉ុន្តែ ដកចេញវិញ កាលពីឆ្នាំ២០០៥» ។

លិខិតដដែលនេះ បានចោទក្រុមហាម៉ាស់ថា កំពុងរំលោភលើបទឈប់បាញ់ ម្តងហើយម្តងទៀត ហើយ ស្ថានភាពសព្វថ្ងៃនេះ មិនអាចបំពេញតាមនិយមន័យ នៃជ័យជម្នះ ក្នុងសង្គ្រាមនោះទេ។ ជ័យជំនះក្នុងសង្គ្រាម នឹងសម្រេចបាន ត្រូវធ្វើតាមរយៈជំហានការទូត ដណ្តើមយកទឹកដី»។

ព្រឹត្តិការណ៍នេះ ត្រូវបានគ្រោងធ្វើឡើង នៅថ្ងៃទី១៨ ខែធ្នូ ជាយប់ទី៥ នៃ ពិធីបុណ្យពន្លឺរបស់ជនជាតិយូដា Hanukkah ដែលមានរយៈពេល ៨ថ្ងៃ។ ពិធីបុណ្យនេះ គ្រោងចាប់ផ្តើម នៅល្ងាចថ្ងៃអាទិត្យ។

សំណើលើកទង់ជាតិនេះ ត្រូវបានធ្វើឡើង ចំពេលដែលមានបទឈប់បាញ់ដ៏ផុយស្រួយ រវាងអ៊ីស្រាអែល និង ក្រុមប្រដាប់អាវុធហាម៉ាស់-ប៉ាឡេស្ទីន ដែលបានចូលជាធរមាន កាលពីថ្ងៃទី១០ ខែតុលា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា