កម្ពុជាទាត់ចោលព័ត៌មានប្រឌិតរបស់ថៃដែលថា ប្រើប្រាស់ជនបរទេសមកជួយបង្ហោះដ្រូនទំលាក់គ្រាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាទាត់ចោលព័ត៌មានប្រឌិតរបស់ថៃដែលថា ប្រើប្រាស់ជនបរទេសមកជួយបង្ហោះដ្រូនទំលាក់គ្រាប់

កម្ពុជាទាត់ចោលព័ត៌មានប្រឌិតរបស់ថៃដែលថា ប្រើប្រាស់ជនបរទេសមកជួយបង្ហោះដ្រូនទំលាក់គ្រាប់

ភ្នំពេញ៖ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី១២ ខែធ្នូឆ្នាំ២០២៥ លើកឡើងអំពីការផ្សព្វផ្សាយរបស់ផេកPPTV HD 36 ដែលបានចោទប្រកាន់ថាកម្ពុជា ប្រើប្រាស់ជនបរទេសមកជួយបង្ហោះដ្រូនទំលាក់គ្រាប់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។

Advertisement

ក្រសួងការពារជាតិកម្ពុជាសូមទាត់ចោល នូវខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះ និងសូមអះអាងថា​ជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។

ក្រសួងការពារជាតិបានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើ​ប្រាស់​អាវុធកាន់តែសាហាវមកលើកម្ពុជា។

ជាការកត់សម្គាល់ចាប់តាំងពីការប្រយុទ្ធលើកទី១នាខែកក្កដា និងលើកទី២ក្នុងខែធ្នូនេះ យោធាថៃតែងតែប្រឌិតរឿងជាច្រើន
ដើម្បីធ្វើជាលេសក្នុងការធ្វើសកម្មភាពឈ្លានពានកម្ពុជា៕


ដោយ៖មុនី

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា