ក្រសួងអធិការកិច្ច អំពាវនាវកៀរគរមូលនិធិ និងជំនួយសម្ភារសប្បុរសធម៌ ដើម្បីគាំទ្រដល់វីរកងទ័ព និងជនភៀសសឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអធិការកិច្ច អំពាវនាវកៀរគរមូលនិធិ និងជំនួយសម្ភារសប្បុរសធម៌ ដើម្បីគាំទ្រដល់វីរកងទ័ព និងជនភៀសសឹក

ក្រសួងអធិការកិច្ច អំពាវនាវកៀរគរមូលនិធិ និងជំនួយសម្ភារសប្បុរសធម៌ ដើម្បីគាំទ្រដល់វីរកងទ័ព និងជនភៀសសឹក

ភ្នំពេញ ៖ ក្រសួងអធិការកិច្ច កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីអំពាវនាវស្តីពីការកៀរគរមូលនិធិ និងជំនួយសម្ភារសប្បុរសធម៌ ដើម្បីគាំទ្រដល់វីរកងទ័ព និងជនភៀសសឹកកម្ពុជាដែលកំពុងកើនឡើងនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ។

Advertisement

សេចក្តីអំពាវនាវមានខ្លឹមសារថា ៖ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានក្នុងកិច្ចការពារបូរណភាពទឹកដីតតាំងជាមួយសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា និងជនភៀសសឹកនៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងអធិការកិច្ច បានរៀបចំទទួលនូវអំណោយគ្រប់ប្រភេទ ដូចជា៖ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថ្នាំពេទ្យ តាមលទ្ធភាពដើម្បីរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងខិតខំ តស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព។

ក្នុងន័យនេះ ក្រសួងអធិការកិច្ច សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអធិការកិច្ចរាជធានី-ខេត្ត និងមន្ត្រីរាជការក្រោមឱវាទក្រសួង លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាសប្បុរសជនទាំងអស់ មេត្តាចូលរួមជួយឧបត្ថម្ភគាំទ្រ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យតាមលទ្ធភាពរៀងៗខ្លួន។

សូមបញ្ជាក់ថា អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូននៅទីស្តីការក្រសួងអធិការកិច្ច អគារលេខ១២៦ ផ្លូវលេខ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ ឬបង្វែរតាមគណនីធនាគារ ABA ដែលមានលេខ៖ 015 152 964 (KHR) និង លេខ៖ 010 345 460 (USD)។ ផុតកំណត់ទទួលអំណោយត្រឹម ថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង លោក យ៉ុង និល តាមរយៈទូរសព្ទលេខ៖ ០១២ ៩១៩ ៤៩៨ ៕

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា