សារព័ត៌មានអន្តរជាតិផ្សាយព្រោងព្រាត អំពី ថៃ ទាត់ចោលបទឈប់បាញ់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សារព័ត៌មានអន្តរជាតិផ្សាយព្រោងព្រាត អំពី ថៃ ទាត់ចោលបទឈប់បាញ់

សារព័ត៌មានអន្តរជាតិផ្សាយព្រោងព្រាត អំពី ថៃ ទាត់ចោលបទឈប់បាញ់

បរទេស ៖ ទីភ្នាក់ងារព័ត៌មានអន្តរជាតិធំៗ បានផ្សាយព្រោងព្រាត អំពីប្រទេសថៃ ទាត់ចោលបទឈប់បាញ់ ទោះបីជាមានសំណើ ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ដោយ។

Advertisement

បណ្តាញផ្សព្វផ្សាយទាំងនោះ រួមមានទាំង New York Times, CNN, The Guardian, BBC, Reuters, Al Jazeera ព្រមទាំង ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ ជាច្រើនទៀត សុទ្ធតែបានចុះផ្សាយថា ថៃ បដិសេធ បទឈប់បាញ់ជាមួយកម្ពុជា។

សារព័ត៌មានអាមេរិកដ៏ល្បី CNN បានចេញផ្សាយថា បន្ទាប់ពីលោក ត្រាំ អះអាងពីការ សម្រេចបានបទឈប់បាញ់ ត្រឹមប៉ុន្មានម៉ោង ថៃក៏បានប្រើយន្តហោះចម្បាំង វាយប្រហារកម្ពុជា។

សារព័ត៌មានអង់គ្លេស Reuters វិញ ចុះផ្សាយថា ថៃប្ដេជ្ញាបន្តធ្វើសង្គ្រាមបង្ហូរឈាមជាមួយកម្ពុជា ទោះបីជាមានការស្នើសុំឲ្យមានបទឈប់បាញ់ ពីលោក Trump។

រីឯ កាសែតជប៉ុន Nikkei Asia វិញ បានផ្សាយថា លោក អនុទិន ប្រើសន្លឹកបៀរបង្កជម្លោះយោធា ដើម្បីឲ្យបានឈ្នះការបោះឆ្នោត ខាងមុខ។

បើតាមក្រសួងការពារជាតិកម្ពុជា, មកដល់ព្រឹកថ្ងៃទី១៤ ខែធ្នូ នេះ ថៃនៅតែបន្តបាញ់មកលើកម្ពុជា ដដែល បើទោះបីជា កម្ពុជាឯកភាពបទឈប់បាញ់ ក្រោមការសម្របសម្រួលពីអាមេរិក និងម៉ាឡេស៊ី ក៏ដោយ។ ក្រសួងប្រកាសថា យោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តភូមិឯកភាព ឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះ ម៉ោង៨:១៥នាទី ថៃបានប្រើប្រាស់ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រច១៕

ដោយ ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា