អ៊ីស្រាអែល ថា បានសម្លាប់មេផលិតអាវុធហាម៉ាសនៅហ្គាហ្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ថា បានសម្លាប់មេផលិតអាវុធហាម៉ាសនៅហ្គាហ្សា

អ៊ីស្រាអែល ថា បានសម្លាប់មេផលិតអាវុធហាម៉ាសនៅហ្គាហ្សា

ហ្គាហ្សា ៖ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់ប្រធានផ្នែកផលិតសព្វាវុធ នៅស្លាបយោធា របស់ក្រុមហាម៉ាស អំឡុងការវាយប្រហារ នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃសៅរ៍។

Advertisement

ទីភ្នាក់ងារការពារជនស៊ីវិល និង ប្រភពវេជ្ជសាស្រ្ត នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានប្រាប់ AFP ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៨នាក់ នៅក្នុងស្រុក Tel al-Hawa ភាគនិរតី នៃ ទីក្រុង Gaza។ តែ កងទ័ពអ៊ីស្រាអែលបានប្រាប់ AFP វិញដែរថា បានសម្លាប់ឥស្សរជនកំពូល តែម្នាក់គត់ របស់ក្រុមហាម៉ាស់ គឺ លោក Raad Saad។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និង រដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍រួមថា «ជាការឆ្លើយតបទៅនឹងការបំផ្ទុះ គ្រឿងផ្ទុះ របស់ក្រុមហាម៉ាស ដែលបានធ្វើឱ្យកងកម្លាំង របស់យើងរងរបួស នៅថ្ងៃនេះ ក្នុងតំបន់លឿង យើងបានណែនាំឱ្យកំចាត់ចោល នូវ ភេរវករ ឈ្មោះ Raad Saad »។

យ៉ាងណា យោងតាមបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលសម្របសម្រួល ដោយសហរដ្ឋអាមេរិក ទាហានអ៊ីស្រាអែល ត្រូវដកខ្លួនទៅកាន់ទីតាំង នៅពីក្រោយអ្វី ដែលគេហៅថា បន្ទាត់លឿង ទោះបីជាពួកគេនៅតែគ្រប់គ្រង លើទឹកដីនេះ ជាងពាក់កណ្តាលក៏ដោយ។

ប៉ុន្តែ លោក Netanyahu និង លោក Katz បានពណ៌នា ឈ្មោះ Saad ថា ជា «ស្ថាបត្យករម្នាក់ នៃ ការវាយប្រហារ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្រ្គាម នៅហ្គាហ្សា»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា