អាមេរិកផ្តល់ព័ត៌មានសម្ងាត់ឲ្យ ចិន រឹបអូសគ្រឿងញៀនរត់ពន្ធ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកផ្តល់ព័ត៌មានសម្ងាត់ឲ្យ ចិន រឹបអូសគ្រឿងញៀនរត់ពន្ធ

អាមេរិកផ្តល់ព័ត៌មានសម្ងាត់ឲ្យ ចិន រឹបអូសគ្រឿងញៀនរត់ពន្ធ

ប៉េកាំង ៖ ក្រសួងសន្តិសុខសាធារណៈចិន បានចេញមកបញ្ជាក់នៅថ្ងៃអង្គារនេះថា អាមេរិកបានផ្តល់ព័ត៌មានសម្ងាត់ឲ្យ ចិន ឈានទៅរឹបអូសគ្រឿងញៀនរត់ពន្ធ ចំនួន៤៣០គីឡូក្រាម នៅកំពង់ផែក្រុងសិនជិន។

Advertisement

សារព័ត៌មាន រយធឺ បានចេញផ្សាយថា ក្រសួងសន្តិសុខសាធារណៈចិន អះអាងថា អាជ្ញាធរបានរឹបអូសថ្នាំញៀនកូកាអ៊ីនទាំងនេះ ពីក្នុងកុងតឺន័រអន្តរជាតិ “គួរឱ្យសង្ស័យ” នៅឯកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ដោយផ្អែកលើព័ត៌មាន ផ្តល់ចេញពីរដ្ឋបាលបង្ក្រាបគ្រឿងញៀន របស់សហរដ្ឋអាមេរិក។ ក្រសួងសន្តិសុខ បាននិយាយថា ករណីនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែម ដោយមិនបានផ្តល់ព័ត៌មានលម្អិត នោះទេ។

បើតាមសារព័ត៌មាន Chinadaily, អាមេរិក និងចិន ចាប់ដៃសហការ បង្ក្រាបគ្រឿងញៀនយ៉ាងសកម្ម ដោយអនុវត្តតាមការឯកភាពគ្នា រវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និង មេដឹកនាំចិន លោក ស៊ី ជីនភីង អំឡុងជំនួប នៅក្នុងទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៣០ ខែតុលា។

ក្រសួងបាននិយាយថា ការប្រកៀកស្មានេះ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយមានការស៊ើបអង្កេតរួមគ្នា លើករណីពាក់ព័ន្ធគ្រឿងញៀនជាច្រើន ជាមួយនឹងការបង្កើតក្រុមការងារធ្វើទំនាក់ទំនង និង ការផ្លាស់ប្តូរព័ត៌មានគ្នា ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

យ៉ាងណា នៅមុនជំនួប រវាងមេដឹកនាំទាំងពីរ, ចិន និងអាមេរិក ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀនជាមួយគ្នាដែរ ក្នុងប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ ក្នុងនោះ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ អាមេរិក ក៏ធ្លាប់បានជួយឲ្យទីភ្នាក់ងារប្រឆាំងគ្រឿងញៀន និងឆ្មាំសមុទ្រចិន ឈានទៅចាប់ខ្លួន ជនសង្ស័យ ចំនួន៧នាក់ និងរឹបអូស ថ្នាំញៀនមេតំហ្វេតាមីន ជាង៤,៩០០គីឡូក្រាម នៅជិតកោះ Huangyan ក្នុងសមុទ្រចិនខាងត្បូង ទៀតផង នេះបើតាមសារព័ត៌មាន Chinadaily ដដែល៕

ប្រភពពី Reuters, Chinadaily ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា