លោក ត្រាំ ឲ្យអ៊ុយក្រែនប្រញាប់ចុះកិច្ចព្រមព្រៀង មុនពេលរុស្ស៊ីប្តូរចិត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ឲ្យអ៊ុយក្រែនប្រញាប់ចុះកិច្ចព្រមព្រៀង មុនពេលរុស្ស៊ីប្តូរចិត្ត

លោក ត្រាំ ឲ្យអ៊ុយក្រែនប្រញាប់ចុះកិច្ចព្រមព្រៀង មុនពេលរុស្ស៊ីប្តូរចិត្ត

វ៉ាស៊ីងតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យអ៊ុយក្រែន ប្រញាប់ប្រញាល់ចុះកិច្ចព្រមព្រៀងសន្តិភាព បង្ការខ្លាចក្រែង រុស្ស៊ី ផ្លាស់ប្តូរចិត្ត។

Advertisement

ថ្លែងប្រាប់អ្នកយកព័ត៌មាន នៅក្នុងការិយាល័យ Oval Office, មេដឹកនាំអាមេរិករូបនេះ បានជំរុញឱ្យអ៊ុយក្រែន ធ្វើការសម្រេចចិត្ត ឲ្យបានលឿនបំផុត លើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម និង ដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី មុនពេលដែលនឹងមានកិច្ចពិភាក្សាថ្មីមួយ ដែលគ្រោងនឹងរៀបចំឡើង នៅទីក្រុង Miami នៅចុងសប្តាហ៍នេះ។

លោក Trump បានគូសបញ្ជាក់ថា «មែនហើយ ពួកគេកំពុងខិតទៅជិតលទ្ធផល ប៉ុន្តែ ខ្ញុំសង្ឃឹមថា អ៊ុយក្រែននឹងពន្លឿន យ៉ាងឆាប់រហ័ស…ហើយអ្នកដឹងទេ បើចំណាយពេលច្រើនពេក នោះ រុស្ស៊ីនឹងផ្លាស់ប្តូរគំនិត»។

ការជំរុញបែបនេះ ចំពេលដែល បេសកជនរបស់វិមានក្រឹមឡាំង នឹងធ្វើដំណើរទៅកាន់រដ្ឋផ្លរីដា ដើម្បីពិភាក្សាអំពីផែនការ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន នេះបើតាមមន្ត្រីអាមេរិក។

លោក Kirill Dmitriev ដែលជាប្រធានមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ របស់រុស្ស៊ី គ្រោងនឹងជួបជាមួយបេសកជនរបស់លោក Trump គឺ លោក Steve Witkoff និងកូនប្រសារបស់លោក Trump គឺលោក Jared Kushner នៅក្នុងទីក្រុង Miami នៅថ្ងៃសៅរ៍ នេះបើយោងតាមមន្ត្រី ដែលបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា