ឯកឧត្តម សុខ សូកេន អរគុណវីរៈកងទ័ព និងកាយវិការដ៏សប្បុរស ចំពោះទឹកចិត្តស្នេហាជាតិ សាមគ្គីខែ្មរតែមួយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សុខ សូកេន អរគុណវីរៈកងទ័ព និងកាយវិការដ៏សប្បុរស ចំពោះទឹកចិត្តស្នេហាជាតិ សាមគ្គីខែ្មរតែមួយ

ឯកឧត្តម សុខ សូកេន អរគុណវីរៈកងទ័ព និងកាយវិការដ៏សប្បុរស ចំពោះទឹកចិត្តស្នេហាជាតិ សាមគ្គីខែ្មរតែមួយ

សៀមរាប៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលរួមមាន គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានា ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងប្រគល់ជូនកងទ័ព នៃយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្រខេត្តសៀមរាប សម្រាប់រួមចំណែកគាំទ្រដល់វីរៈកងទ័ពដ៏អង់អាចក្លាហានក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់ថៃ។ បេសកកម្មមនុស្សធម៌ និងការរួមចំណែកគាំទ្រដល់វីរៈកងទ័ពដ៏អង់អាចក្លាហាននេះ ក៏មានការចូលរួមបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃក្រសួងអធិការកិច្ច សប្បុរសជននានា និងក្រុមហ៊ុនមួយចំនួនរួមមាន ក្រុមហ៊ុន សោម៉ាគ្រុប (SOMA Group), ក្រុមហ៊ុន VATTANAC BREWERY CO., LTD, ក្រុមហ៊ុន OUDONG INTERNATIONAL DEVELOPMENT (CAMBODIA) CO., LTD., ក្រុមហ៊ុន LY LY FOOD INDUSTRY CO., LTD., និង ASEAN Group។ កាយវិការដ៏សប្បុរស និងទឹកចិត្តស្នេហាជាតិនេះ គឺជាសក្ខីភាពនៃសាមគ្គីភាពរបស់ខ្មែរជួយខ្មែរ ក្នុងបុព្វហេតុការពារជាតិ និងជួយសង្គ្រោះប្រជាជន៕

Advertisement
ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា