រថភ្លើងបុកដំរីព្រៃងាប់ ៧ ក្បាលនៅ ឥណ្ឌា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រថភ្លើងបុកដំរីព្រៃងាប់ ៧ ក្បាលនៅ ឥណ្ឌា

រថភ្លើងបុកដំរីព្រៃងាប់ ៧ ក្បាលនៅ ឥណ្ឌា

ញូវដែលី ៖ អាជ្ញាធរឥណ្ឌានិយាយថា ដំរីព្រៃចំនួន ៧ក្បាលបានងាប់ និងមួយក្បាលទៀតរងរបួស នៅពេលរថភ្លើងដឹកអ្នកដំណើរប្រមាណ ៦៥០នាក់មួយគ្រឿង ដែលមានទិសដៅរត់ឆ្ពោះទៅកាន់ទីក្រុងញូវដែលី បានបុកដំរីមួយហ្វូងពេញទំហឹងនៅភាគឦសានប្រទេសឥណ្ឌា ។

Advertisement

ក្រុមហ៊ុនផ្លូវដែក Northeast Frontier Railway បានឱ្យដឹងថា ហេតុការណ៍រថភ្លើងបុកដំរីព្រៃងាប់ និងរបួសនេះ កើតឡើងកាលពីថ្ងៃសៅរ៍ នៅក្នុងស្រុក Hojai នៃរដ្ឋ Assam ដែលមិនមែនជាច្រករបៀងសម្រាប់សត្វដំរីឆ្លងកាត់ទេ ។

ក្រុមហ៊ុនបន្តថា អ្នកបើករថភ្លើងបានជាន់ហ្វ្រាំងសង្គ្រោះបន្ទាន់ដែរ នៅពេលឃើញហ្វូងដំរី ប៉ុន្តែដំរីទាំងនោះបែរជាសំរុករត់ចូលផ្លូវរថភ្លើង ទើបបណ្តាលឱ្យមានដំរីងាប់ និងរបួសបែបនេះ ។

យោងតាមសេចក្តីថ្លែងការណ៍, ឧប្បតិ្តហេតុនេះកើតឡើងនៅម៉ោង ២និង១៧នាទីព្រឹកឈានចូលថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ធ្វើឱ្យក្បាលរថភ្លើង និងទូរថភ្លើងចំនួន ៥គ្រឿងធ្លាក់ចេញពីផ្លូវ ប៉ុន្តែជាសំណាងល្អ មិនមានមនុស្សរងរបួសទេ ។

គួរបញ្ជាក់ថា ហេតុការណ៍រថភ្លើងបើកបុកដំរីព្រៃ មិនមែនជារឿងកម្រសម្រាប់រដ្ឋ Assam ទេ ដោយសារតែរដ្ឋមួយនេះ គឺជាជម្រករបស់ហ្វូងដំរីព្រៃអាស៊ីប្រដល់ទៅ ៧,០០០ក្បាល ច្រើនជាងគេបំផុតនៅក្នុងប្រទេសឥណ្ឌា ។

ហើយចាប់តាំងពីឆ្នាំ ២០២០ ដំរីព្រៃជាច្រើនបានងាប់ដោយសាររថភ្លើងល្បឿនលឿនបើកបុកនៅទូទាំងរដ្ឋ Assam ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌា, ដំរីព្រៃចំនួន ២០ក្បាលបានងាប់ នៅក្នុងគ្រោះថ្នាក់រថភ្លើងបើកបុកស្ទើរជារៀងរាល់ឆ្នាំ ៕

ប្រភព ៖ AFP និង CBS News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា