លោក អាន់វ៉ា ជជែកតាមទូរស័ព្ទ ជាមួយមេដឹកនាំកម្ពុជា-ថៃ មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃស្អែក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក អាន់វ៉ា ជជែកតាមទូរស័ព្ទ ជាមួយមេដឹកនាំកម្ពុជា-ថៃ មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃស្អែក

លោក អាន់វ៉ា ជជែកតាមទូរស័ព្ទ ជាមួយមេដឹកនាំកម្ពុជា-ថៃ មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃស្អែក

គូឡា ឡាំពួ៖ លោក អាន់វ៉ា ប្រធានអាស៊ានបានជួបតាមទូរស័ព្ទជាថ្មី ជាមួយមេដឹកនាំកម្ពុជា និងថៃ នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃស្អែក។

Advertisement

នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែធ្នូ នេះ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ាន និង ជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានរៀបរាប់ នៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការ ថា «ខ្ញុំ​មាន​ឱកាស​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ថៃ ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ និង​ពិភាក្សា​អំពី​ចំណុច​ដែល​ល្អ​បំផុត​ ជាដំណើរឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង ដែលកើតឡើងរវាងប្រទេសទាំងពីរ»។

លោកបន្តថា «ខ្ញុំសូមបញ្ជាក់សារជាថ្មី អំពីសារៈសំខាន់សម្រាប់កម្ពុជា និងថៃ ក្នុងការប្រកាន់ខ្ជាប់នូវស្មារតីនៃការសន្ទនា ប្រកបដោយប្រាជ្ញា និងការគោរពគ្នា ទៅវិញទៅមក ដើម្បីបញ្ចប់ភាពតានតឹង និងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃស្អែក គឺជាវេទិកាដ៏សមស្រប និងស្ថាបនាមួយ ដើម្បីឱ្យប្រទេសទាំងពីរអាចចរចារ ដោយបើកចំហរ ដោះស្រាយការខ្វែងគំនិតគ្នា ដោយសន្តិវិធី និងសម្រេចបាននូវដំណោះស្រាយ ដោយយុត្តិធម៌ និងយូរអង្វែង»។

ក្នុងការផ្ទុះជម្លោះជាថ្មី ថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាបានរក្សាភាពអត់ធ្មត់រយៈពេល២៤ម៉ោង មុននឹងបង្ខំចិត្តបាញ់តបតជាមួយទាហានឈ្លានពានថៃ ដើម្បីការពារខ្លួន និងការពារបូរាណភាពទឹកដីកម្ពុជា។ កម្ពុជាបាញ់សំដៅតែលើគោលដៅយោធាថៃប៉ុណ្ណោះ ផ្ទុយពីយោធាថៃ ដែលបើកការវាយប្រហារមិនរើសគោលដៅ ទាំងតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក៕

ដោយ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា