រុស្ស៊ី ពង្រាយប្រព័ន្ធ S-500 អាចបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ពង្រាយប្រព័ន្ធ S-500 អាចបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយអាមេរិក

រុស្ស៊ី ពង្រាយប្រព័ន្ធ S-500 អាចបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយអាមេរិក

មូស្គូ ៖ ប្រទេសរុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាសទំនើបបំផុត S-500 ឱ្យចូលបំពេញកាតព្វកិច្ចប្រយុទ្ធក្នុងជួរកងវរសេនាធំការពារដែនអាកាស និងមីស៊ីលរបស់រុស្ស៊ី ដោយសារតែវាមានសមត្ថភាពបាញ់កម្ទេចឧបករណ៍យោធានានា មិនថាជាយន្តហោះចម្បាំងបំបាំងកាយរបស់អាមេរិកក៏ដោយ ។

Advertisement

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrei Belousov និយាយថា កងកម្លាំងអវកាសរុស្ស៊ី បានបង្កើតកងពលការពារដែនអាកាស និងមីស៊ីលដំបូងបង្អស់របស់ពួកគេ ។ លោកថា កងវរសេនាធំដំបូងនេះ គឺជាកងទ័ពត្រូវបានបំពាក់ដោយប្រព័ន្ធការពារដែនអាកាស S-500 តែមួយគត់ ។

បើតាមសារព័ត៌មាន The defense post, មូលហេតុដែលរុស្ស៊ីធ្វើទំនើបកម្មប្រព័ន្ធ S-500 គឺក្នុងគោលបំណងប្រឆាំងនឹងការគំរាមកំហែងពីសព្វាវុធទំនើបថ្មីៗ រាប់ចាប់ពីយន្តហោះចម្បាំងបំបាំងកាយ មីស៊ីលមានល្បឿនលឿនជាងសំឡេង និងយន្តហោះដ្រូនប្រយុទ្ធ ពិសេសវាក៏មានសមត្ថភាពវាយប្រហារសូម្បីតែផ្កាយរណបក្នុងគន្លងទាបផងដែរ ។

ប្រព័ន្ធ S-500 ជំនាន់ចុងក្រោយរបស់រុស្ស៊ីនេះ ត្រូវបានគេចាត់ទុកថា ជាអ្នកផ្លាស់ប្តូរល្បែងសង្គ្រាម បន្ទាប់ពីវាត្រូវបានធ្វើទំនើបកម្មចេញពីប្រព័ន្ធការពារដែនអាកាសជំនាន់មុន S-300 និង S-400 ដែលរុស្ស៊ីប្រើប្រាស់តាំងពីសម័យសូវៀត ៕

ប្រភព ៖ The defense post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា