ក្រុមការងារយេនឌ័រកងទ័ពជើងទឹក ផ្តល់អំណោយជូនគ្រួសារវីរកងទ័ពនិងជនភៀសសឹកជាង៦០០គ្រួសារ​កំពុងស្នាក់នៅ​ខេត្តសៀមរាប​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមការងារយេនឌ័រកងទ័ពជើងទឹក ផ្តល់អំណោយជូនគ្រួសារវីរកងទ័ពនិងជនភៀសសឹកជាង៦០០គ្រួសារ​កំពុងស្នាក់នៅ​ខេត្តសៀមរាប​

ក្រុមការងារយេនឌ័រកងទ័ពជើងទឹក ផ្តល់អំណោយជូនគ្រួសារវីរកងទ័ពនិងជនភៀសសឹកជាង៦០០គ្រួសារ​កំពុងស្នាក់នៅ​ខេត្តសៀមរាប​

​សៀមរាប ៖ នៅមណ្ឌលសុវត្ថិភាព នៃសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លោកជំទាវ ចេង ស្រីវាសនា ទៀ សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រកងទ័ពជើងទឹក លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្តសៀមរាប បាននាំ​អំណោយ​​ជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ទៅជូនដល់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋ​ភៀសសឹកចំនួន​៦២០គ្រួសារ។

Advertisement

ក្នុងសកម្មភាពចែករំលែកការលំបាកខាងលើលោកជំទាវ ចេង ស្រីវាសនា ទៀ សុខា បានសម្តែងនូវការអាណិត​អាសូរ​ចំពោះ​បងប្អូនប្រជាពលរដ្ឋ ដែលត្រូវចាកចោលផ្ទះសម្បែងមករកស្វែងរកសុវត្ថិភាព។ លោកជំទាវបានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីលះបង់របស់គ្រួសារវីរកងទ័ព ដែលមានស្វាមី និងកូនចៅ កំពុងឈរជើងការពារបូរណភាព​ទឹកដីនៅ​ជួរមុខយ៉ាងក្លាហាន។

​លោកជំទាវបានបញ្ជាក់ថា «សូមបងប្អូនកងទ័ពជួរមុខកុំព្រួយបារម្ភ ក្រុមគ្រួសារនៅសមរភូមិក្រោយ ត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់​យ៉ាងខ្ពស់ ទាំងជីវភាពរស់នៅ សុខភាព និងសុវត្ថិភាព»។

លោក សាម ឡន ចៅសង្កាត់សាលាកំរើក បានឱ្យដឹងថា ចាប់តាំងពីមានឈ្លានពានពីកងយោធាថៃតាមបណ្តោយព្រំដែនមក ប្រជាពលរដ្ឋ​ភៀសសឹកដែលបានមកស្នាក់នៅបណ្តោះអាសន្នជាមួយសាច់ញាតិក្នុងសង្កាត់សាលាកំរើក មានចំនួន ៦២០គ្រួសារ ស្មើនឹង ១៨៨៦នាក់។ កន្លងមកពួកគាត់ក៏ទទួលបានការយកចិត្តទុកដាក់ និងអំណោយសង្គ្រោះមួយចំនួនពីរដ្ឋបាលខេត្តនិង​សប្បុរសជនផងដែរ៕
ដោយ៖​ប៊ុន រដ្ឋា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា