សម្តេច ម៉ែន សំអន ថ្លែងអំណរគុណ អ្នកឧកញ៉ា យី រដ្ឋា និង ឯកឧត្តម ប៊ុន តារា ចូលរួមចំណែកជួយជាស្បៀងដល់សមរភូមិជួរមុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណ អ្នកឧកញ៉ា យី រដ្ឋា និង ឯកឧត្តម ប៊ុន តារា ចូលរួមចំណែកជួយជាស្បៀងដល់សមរភូមិជួរមុខ

សម្តេច ម៉ែន សំអន ថ្លែងអំណរគុណ អ្នកឧកញ៉ា យី រដ្ឋា និង ឯកឧត្តម ប៊ុន តារា ចូលរួមចំណែកជួយជាស្បៀងដល់សមរភូមិជួរមុខ

ភ្នំពេញ៖ ‎សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្លែងអំណរគុណ អ្នកឧកញ៉ា យី រដ្ឋា អគ្គនាយិកាក្រុមហ៊ុន YRT Group និង ឯកឧត្តម ប៊ុន តារា ដែលបានចាត់ឲ្យកូនស្រី កញ្ញា ស៊ុយ ស្រីណុច បាននាំយកស្បៀង ដើម្បីចូលរួមចំណែកដល់សមរភូមិជួរមុខ នារសៀល ថ្ងៃអាទិត្យ ២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។

‎កន្លងមក ក្រុមហ៊ុន YRT Group បានឧបត្ថម្ភគាំទ្រ​ ផ្គត់ផ្គង់សម្ភារ​ និងគ្រឿងឧបភោគបរិភោគជាច្រើនជូនដល់ប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិមុខ ក្នុងស្មារតីខ្មែរជួយខ្មែរ ប្រកបដោយទឹកចិត្តស្មោះសររបស់សប្បុរសជន ទឹកចិត្តដ៏ស្មោះសរនេះ ជាកាយវិកាចូលរួមចំណែក ដើម្បីជាតិ និងប្រជាជន។

Advertisement

‎សម្តេចកិត្តិសង្គហបណ្ឌិត សូមថ្លែងអំរណគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលជាសប្បុរជន ពិសេសកញ្ញា ស៊ុយ ស្រីណុច ក៏ដូចជា អ្នកឧកញ៉ា យី រដ្ឋា  និង ឯកឧត្តម ប៊ុន តារា ព្រមទាំងក្រុមគ្រួសារ ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់ប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិ ដោយទឹកចិត្តស្មោះសរក្នុងការរួបរួមជាតិខ្មែរជាធ្លុងមួយដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក។

‎ស្បៀងអាហារដែលបានចូលរួមចំណែកថ្ងៃនេះចំនួន ៥០០ឃីត រួមមាន មី ទឹកត្រី ទឹកសុីអីវ ត្រីខ ឆៃពៅ ទឹកសុទ្ធ ៣០យួរ និងអង្ករ ៥៦បាវតូច៕


ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា