មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាននាំយកអំណោយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន​ទៅជូនវីរកងទ័ពនិង​ជនភៀសសឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាននាំយកអំណោយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន​ទៅជូនវីរកងទ័ពនិង​ជនភៀសសឹក

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាននាំយកអំណោយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន​ទៅជូនវីរកងទ័ពនិង​ជនភៀសសឹក

ឧត្តរមានជ័យ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិង​ជាអ្នកនាំ​ពាក្យ​ក្រសួងបរិស្ថានកាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០២៥​បាន​នាំយកអំណោយជាច្រើនមុខរបស់​​សាខាសមាគមនារីកម្ពុជា​ដើម្បី​សន្តិភាព និងអភិវឌ្ឍន៍ និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានទៅប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីបន្តយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក​ដែល​រងគ្រោះដោយការឈ្លានពានពីប្រទេសថៃ។

Advertisement

អំណោយ​របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍​ក្រសួងបរិស្ថានដែលប្រគល់ជូនរដ្ឋបាល​ខេត្តឧត្តរ​មានជ័យ​ មានដូច​ជា​ អំបុកស្រូវថ្មី គ្រាប់ស្វាយចន្ទី គោងៀត មី សំលៀកបំពាក់ ខោអាវ ដំណាប់ស្វាយ រួមជាមួយគ្រឿងឧបភោគ បរិភោគ និងសម្ភារៈ​ប្រើប្រាស់​។ពិធីប្រគល់បានរៀបចំនៅស្រុកចុងកាល់ ខេត្ត​ឧត្តរមានជ័យ ក្រោមវត្តមានឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម ឡេង គឹមស្រុង អគ្គនាយករងនៃអគ្គ​នាយក​ដ្ឋានគាំពារបរិស្ថាន និងរដ្ឋបាល​ខេត្តឧត្តរ​មានជ័យតំណាង​ដោយ លោក អ៊ុន សុភ័ក្រ អភិបាលរងខេត្ត។

សូមបញ្ជាក់ថា ដោយគោរពតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលមានប្រសាសន៍ថា «ទទួល​ទានអំបុក​ស្រូវថ្មីវាយសត្រូវឈ្លានពាន” ស្របតាមអនុសាសន៍​ដឹកនាំ​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ និង​តាមការណែនាំរបស់​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា​ដើម្បី​សន្តិភាព​និងអភិវឌ្ឍន៍ សាខា​សមាគមនារីកម្ពុជាដើម្បីសន្តិភាព​និងអភិវឌ្ឍន៍ក្រសួងបរិស្ថានដឹកនាំដោយលោកជំទាវ ជា សុផាកន្នី ប្រធានកិត្តិយស និង​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង​បរិស្ថាន បានរៀបចំដាល់អំបុកស្រូវថ្មី រួមជាមួយ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ជាច្រើននិងថវិកាផ្តល់ជាអំណោយ​ជូន​គ្រួសារវីរកងទ័ពកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខយ៉ាងអង់អាចក្លាហាន និងជនភៀសសឹកកំពុងស្នាក់នៅ តាមមណ្ឌល​សុវត្ថិភាពក្នុងភូមិសាស្រ្តខេត្តនានា ដែលកំពុងរងការវាយប្រហារ ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យកម្ពុជាតាម​បន្ទាត់ព្រំដែនកម្ពុជា-ថៃ៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា