វៀតណាមបោះជំហាន បង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាមបោះជំហាន បង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ

វៀតណាមបោះជំហាន បង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ

ហាណូយ ៖ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានប្រកាសជាផ្លូវការពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុ អន្តរជាតិ (International Financial center-IFC) នៅទីក្រុងហូជីម៉ិញ និងដាណាង ដែលវាជាជំហានយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងយុទ្ធសាស្ត្រអភិវឌ្ឍហិរញ្ញវត្ថុ។

Advertisement

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនេះ នឹងដំណើរការ ក្រោមគំរូ “មជ្ឈមណ្ឌលមួយ ទិសដៅពីរ” ជាមួយនឹងទីតាំង នៅទីក្រុងហូជីមិញ លើដីទំហំ៨៩៩ហិកតា និង នៅទីក្រុងដាណា លើដីទំហំ ៣០០ហិកតា។

ក្រសួងហិរញ្ញវត្ថុ បាននិយាយថា IFC ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបង្កើតកត្តាជំរុញកំណើនថ្មី ទាក់ទាញមូលធនពិភពលោក និងលើកកម្ពស់ការប្រកួតប្រជែងរបស់ខ្លួន នៅក្នុងទីផ្សារហិរញ្ញវត្ថុក្នុងតំបន់ និងអន្តរជាតិ។

លោក នាយករដ្ឋមន្ត្រី Chinh បានមានប្រសាសន៍ថា សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាដ៏ខ្លាំងក្លា ដោយសារជម្លោះ, ការបែកបាក់ និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ ត្រង់ន័យនេះ វៀតណាមត្រូវលេចធ្លោ ដ៏កម្រ សម្រាប់កំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ សង្គម និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោក បានអះអាងសារជាថ្មី នូវការប្តេជ្ញាចិត្តរបស់វៀតណាម ចំពោះគោលនយោបាយការបរទេសឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ដែលជំរុញការធ្វើពិពិធកម្ម និងការចូលរួមពហុភាគី។ លោកបានសង្កត់ធ្ងន់លើគោលដៅរបស់ប្រទេស គឺភាពជាដៃគូ ដែលអាចទុកចិត្តបាន និងជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ IFC ត្រូវបានគេរំពឹងថា នឹងទាក់ទាញធនធានវិនិយោគ ជំរុញកំណើនថ្មី ជួយវៀតណាមឆ្ពោះទៅរកខ្សែសង្វាក់តម្លៃសកល។ IFC នឹងអនុញ្ញាតឱ្យប្រទេសនេះ ទាញយកលក្ខខណ្ឌអំណោយផល ដើម្បីទាក់ទាញមូលធន ទំនិញ បច្ចេកវិទ្យា និងទេពកោសល្យពិភពលោក នេះបើតាមសារព័ត៌មាន Hanoitimes ដដែល៕

ប្រភព៖ Hanoitimes ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា