ក្រសួងអប់រំកំពុងពិចារណាឱ្យសាលារដ្ឋជាប់ចំណាតថ្នាក់ល្អ និងសាលាឯកជនធំៗស្របតាមស្តង់ដាអាចរៀបចំប្រឡងបាក់ឌុបខ្លួនឯង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំកំពុងពិចារណាឱ្យសាលារដ្ឋជាប់ចំណាតថ្នាក់ល្អ និងសាលាឯកជនធំៗស្របតាមស្តង់ដាអាចរៀបចំប្រឡងបាក់ឌុបខ្លួនឯង

ក្រសួងអប់រំកំពុងពិចារណាឱ្យសាលារដ្ឋជាប់ចំណាតថ្នាក់ល្អ និងសាលាឯកជនធំៗស្របតាមស្តង់ដាអាចរៀបចំប្រឡងបាក់ឌុបខ្លួនឯង

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងអប់រំបានថ្លែងថាពេលនេះក្រសួងកំពុងពិចារណាក្នុងការប្រគល់សិទ្ធឱ្យសាលារដ្ឋជាប់ចំណាតថ្នាក់ល្អ និងសាលាឯកជនធំៗស្របតាមស្តង់ដាអាចរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបខ្លួនឯង។
ក្នុងវេទិកា សាធារណៈស្ដីពី«ថវិកាអប់រំប្រចាំឆ្នាំ២០២៥» និងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្ដីពី «រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិតបឋមសិក្សា» នៅថ្ងៃទី២២ខែធ្នូ ឆ្នាំ ២០២៥ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងបញ្ជាក់ថាចំពោះការប្រគល់សិទ្ធឱ្យសាលារដ្ឋដែលជាប់ចំណាតថ្នាក់ល្អក្នុងនេះដូចជាសាលាជំនាន់ថ្មី ឬសាលាឯកជនដែលស្របតាមស្តង់ ក្រសួងនឹងពិចារណាប្រគល់ឱ្យគេប្រឡងខ្លូនឯង ដោយក្នុងនេះគ្រូប្រចាំថ្នាក់អាចវាយតម្លៃចំពោះបញ្ហាទាំងនេះហើយអាចធ្វើវាបាន
ជាមួយគ្នានេះក្រសួងអប់រំ ក៏អាចផ្តល់លទ្ធភាពក្នុងជម្រើសមួយទៀតគឺ ការប្រើរូបមន្ត ៧០បូកនឹង៣០ បានសេចក្តីថាគឺគេនឹងយករូបមន្ត៧០ភាគរយ ដោយក្នុងនេះយកពិន្ទុពីការប្រឡងបាក់ឌុបថ្នាក់ជាតិ និង៣០ភាគរយ យកពិន្ទុពីការវាយតម្លៃពីគ្រូបន្ទុកថ្នាក់នីមួយៗ ឬពីសាលានីមួយៗក៏ជាជម្រើសមួយអាចអនុវត្តបានដូចគ្នា តែយ៉ាងណាក៏ទាល់តែសាលារៀននីមួយៗផ្តល់ពិន្ទុយ៉ាងសុក្រឹតបំផុត និង មានតម្លាភាពបំផុតផងដែរ។
គួរបញ្ជាក់ថាកន្លងមកនេះក្រសួងអប់រំយុវជន និងកីឡាបានរឹតបន្តឹងការប្រឡងបាក់ឌុបយ៉ាងម៉តចត់បំផុត ដើម្បីឱ្យសុក្រឹតភាព យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍ “អ្នកចេះ គឺជាប់” ។ក្រៅពីនេះក្រសួងអប់រំក៏បានពង្រឹងទាំងយន្តការត្រួតពិនិត្យដំណាក់កាលកំណែទាំងការបែងចែកសន្លឹកកិច្ចការ កាត់ក្បាលសន្លឹកកិច្ចការ ការដាក់ពិន្ទុ ដំណើរការនៃការបូកស្រង់ពិន្ទុ និងរួមទាំងការប្រកាសលទ្ធផលផងដែរ។
ចាប់តាំងពីឆ្នាំ២០១៤មក ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ការប្រឡងបាក់ឌុប ដែលធ្វើឱ្យសិស្សត្រៀមខ្លួនយ៉ាងល្អក្នុងការប្រឡង ដើម្បីអាចបញ្ចប់សាលាចំណេះទូទៅរបស់ខ្លួន។ក្រៅពីនេះក្នុងពេលដំណើរការប្រឡងរៀងរាល់ឆ្នាំ ទៀតសោតតែងមានវត្តមានភាគីជាច្រើនចូលរួមដោយក្នុងនោះមានអ្នកសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា។ជាងនេះទៅទៀតគឺមិនអនុញ្ញាតឱ្យបេក្ខជនលួចចម្លង យកសំណៅឯកសារ និងគ្រឿងអេឡិចត្រូនិក ចូលទៅកាន់មណ្ឌលប្រឡងឡើយ ហើយសិស្សដែលប្រព្រឹត្តខុសវិន័យនឹងទទួលការធ្លាក់ដោយស្វ័យប្រវត្តិតែម្តង៕ដោយ៖ម៉ាដេប៉ូ

Advertisement
ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា