បែកធ្លាយ អ៊ីស្រាអែល មានផែនការវាយកម្ទេចកម្មវិធីមីស៊ីលបាលិស្ទីក អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បែកធ្លាយ អ៊ីស្រាអែល មានផែនការវាយកម្ទេចកម្មវិធីមីស៊ីលបាលិស្ទីក អ៊ីរ៉ង់

បែកធ្លាយ អ៊ីស្រាអែល មានផែនការវាយកម្ទេចកម្មវិធីមីស៊ីលបាលិស្ទីក អ៊ីរ៉ង់

ហ្សេរុយសាឡឹម ៖ ស្ថានការណ៍តានតឹងនៅតំបន់មជ្ឈិបូព៌ា ត្រូវបានរំពឹងថា នឹងពុះកញ្ជ្រោលសារជាថ្មី ក្រោយបែកធ្លាយព័ត៌មានថា អ៊ីស្រាអែលកំពុងរៀបចំផែនការវាយកម្ទេចកម្មវិធីមីស៊ីលបាលីលី្ទករបស់ប្រទេសអ៊ីរ៉ង់ ។ នេះបើតាមសារព័ត៌មាន NBC News ចុះផ្សាយថ្ងៃទី២១ ខែធ្នូ ។

Advertisement

ដំណឹងនេះលេចឡើង ក្រោយមានសេចក្តីរាយការណ៍ថា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu មានគំរោងរាយការណ៍ទៅកាន់លោកប្រធានាធិបតីអាមេរិក Donald Trump អំពីលទ្ធភាពវាយប្រហារម្តងទៀតប្រឆាំងនឹងអ៊ីរ៉ង់ ក្រោមហេតុលផលការពង្រីកកម្មវិធីមីស៊ីលបាលីលី្ទករបស់ទីក្រុងតេហេរ៉ង់ អាចបង្កការគំរាមកំហែង ដែលតម្រូវឲ្យមានចំណាត់ការភ្លាមៗ ។

ប្រភពជាច្រើនបានលើកឡើងថា ក្រុមមន្ត្រីអ៊ីស្រាអែលមានការព្រួយបារម្ភថា អ៊ីរ៉ង់កំពុងបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនុយក្លេអ៊ែរ នៅទីតាំងដែលអាមេរិកបានទម្លាក់គ្រាប់បែកក្នុងខែមិថុនា ។

ជាមួយគ្នានេះ ក្រុមមន្ត្រីអ៊ីស្រាអែលក៏បានចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ នៅក្នុងការសាងសង់រោងចក្រឡើងវិញ ជាទីតាំងផលិតមីស៊ីលបាលីស្ទីក និងជួសជុលការខូចខាតប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ឡើងវិញ ថាជាការព្រួបារម្ភបន្ទាន់ផងដែរ ។

បើតាមសារព័ត៌មាន NBC NEWS, មេដឹកនាំអាមេរិក និងអ៊ីស្រាអែល ត្រូវគេរំពឹងថា នឹងជួបមុខគ្នានៅចុងខែធ្នូនេះ នៅឯភូមិគ្រឹះ Mar-a-Lago របស់លោកប្រធានាធិបតី ត្រាំ ក្នុងរដ្ឋ Florida ។

ប្រភពបានបង្ហើបឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ មេដឹកនាំអ៊ីស្រាអែលនឹងផ្ដល់របាយការណ៍ជូនមេដឹកនាំអាមេរិកថា ការពង្រីកកម្មវិធីមីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់ គឺជាការគំរាមកំហែង ដែលអាចទាមទារឲ្យមានចំណាត់ការចាំបាច់បន្ទាន់ ។

សូមរម្លឹកថា កាលពីខែមិថុនា អាមេរិកបានបើកការវាយប្រហារទ្រង់ទ្រាយធំមួយ ដើម្បីកម្ទេចរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំនួន៣ទីតាំង ។ យុទ្ធនាការយោធានោះ ត្រូវបានគេស្គាល់ថា ជាប្រតិបត្តិការ “Midnight Hammer” រួមមានយន្តហោះចម្បាំងជាង ១០០គ្រឿង នាវាមុជទឹកមួយគ្រឿង និងយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ចំនួន ៧គ្រឿង ៕

ប្រភព ៖ NBC News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា