ឧបនាយក រដ្ឋមន្រ្តី ប្រាក់ សុខុន៖ រដ្ឋមន្រ្តីការបរទេសអាស៊ានគាំទ្រនូវការដោះស្រាយជម្លោះកម្ពុជា-ថៃ ដោយសន្តិវិធី និងអំពាវនាវឱ្យវិលត្រឡប់ទៅរកបទឈប់បាញ់ និងគោរព សេចក្តីប្រកាសរួម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឧបនាយក រដ្ឋមន្រ្តី ប្រាក់ សុខុន៖ រដ្ឋមន្រ្តីការបរទេសអាស៊ានគាំទ្រនូវការដោះស្រាយជម្លោះកម្ពុជា-ថៃ ដោយសន្តិវិធី និងអំពាវនាវឱ្យវិលត្រឡប់ទៅរកបទឈប់បាញ់ និងគោរព សេចក្តីប្រកាសរួម

ឧបនាយក រដ្ឋមន្រ្តី ប្រាក់ សុខុន៖ រដ្ឋមន្រ្តីការបរទេសអាស៊ានគាំទ្រនូវការដោះស្រាយជម្លោះកម្ពុជា-ថៃ ដោយសន្តិវិធី និងអំពាវនាវឱ្យវិលត្រឡប់ទៅរកបទឈប់បាញ់ និងគោរព សេចក្តីប្រកាសរួម

ភ្នំពេញ៖ លទ្ធផលប្រជុំពិសេស រដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ានទាំងអស់បានគាំទ្រឱ្យមានការដោះស្រាយដោយសន្តិវិធី ហើយព្រមជាមួយគ្នានេះក៏បានអំពាវនាវឱ្យមានការវិលត្រឡប់បទឈប់បាញ់ អំពាវនាវឱ្យគោរព និងការអនុវត្តនូវសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីផងដែរ។នេះបើតាមឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ថ្លែងក្នុងកិច្ចសំភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា(ទទក) ក្រោយបញ្ចប់កិច្ចប្រជុំពិសេសជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី នាថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រាក់សុខុន ឱ្យដឹងថា៖ក្នុងកិច្ចប្រជុំនេះកម្ពុជាយើង បានអរគុណប្រទេសម៉ាឡេស៊ី ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរកដំណោះស្រាយការឈប់បាញ់រវាងជម្លោះកម្ពុជា និងថៃ។នៅពេលមានមានការផ្ទុះអាវុធជាលើកទី២កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥មកប្រទេសម៉ាឡេស៊ីបានធ្វើសំណើរមកចំនួន៣ដង ដើម្បីឱ្យមានការវិលត្រឡប់ទៅរកបទឈប់បាញ់ ហើយឯកឧត្តម ប្រធានាធិបតី ដូណាល់ ត្រាំ សហរដ្ឋអាមេរិក ក៏បានធ្វើសំណើរមកដូចគ្នានេះម្តងដែរ។សម្រាប់ការធ្វើសំណើរទាំង៤នេះកម្ពុជាទទួលយកភ្លាម មិនបង្អង់យូរទេ ប៉ុន្តែភាគីថៃទៅវិញទេដែលមិនបានទទួលយកនូវសំណើររបស់នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី និងសំណើររបស់ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងការបញ្ឈប់នៅក្នុងការប្រយុទ្ធគ្នា។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងដែរថា ទោះបីយ៉ាងណាក៏ដោយបន្ទាប់ពីបានលើកហេតុផលទាំងអស់ហើយគឺកម្ពុជាបានលើកអំពីជំហរ របស់កម្ពុជា ក្នុងកិច្ចប្រជុំនេះគឺមានគោលដៅមួយច្បាស់លាស់ពោលគឺដើម្បីបញ្ឈប់ នូវទុក្ខវេទនារបស់ប្រជាជន និងបញ្ឈប់ការបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិរបស់ប្រជាជន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗផងដែរ។ជាមួយគ្នាត្រូវស្វែងរកជាមួយគ្នា នូវផ្លូវមួយឆ្ពោះទៅកាន់សន្តិភាពមួយយូរអង្វែង មិនមែនត្រឹមតែកម្ពុជាទេ តែក៏ជាផ្នែកមួយនៃតំបន់ទៀតផង។ដោយហេតុនេះហើយទើបកម្ពុជាបានលើកសំណើរមួយទៅកាន់រដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ដែលមានវត្តមាននៅទីនោះ គឺបានស្នើចំនួន៣យ៉ាង ក្នុងនេះទី១ ឱ្យរដ្ឋមន្រ្តីការបរទេសអាស៊ាន អំពាវនាវឱ្យមានការឈប់បាញ់គ្នា ការឈប់ប្រយុទ្ធជាបន្ទាន់ និងបើមានការឯកភាគ្នាកម្ពុជាស្នើសុំឱ្យភាគីទាំងពីរគឺកម្ពុជា-ថៃ អាចឯកភាពគ្នាដោយបញ្ឈប់នូវការ ប្រទូស សារាយ គ្នានេះចាប់ពីម៉ោង ១០យប់នេះតទៅ ហើយងាកមកគោរពបទឈប់បាញ់ ដែលប្រទេសទាំងពីរបានឯកភាពគ្នាកាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥ និងគោរពសេចក្តីប្រកាសរួម នៅទីក្រុង កូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៥។ទី២កម្ពុជាស្នើសុំឱ្យអង្គប្រជុំទាំងមូលអំពាវនាវ ឱ្យមានការវិលត្រឡប់មកវិញនូវកងកម្លាំងទាំងសងខាងទៅកាន់ទីតាំងដើមមុនពេលដែល ជម្លោះនេះកើតឡើង ហើយសំខាន់មួយទៀតត្រូវអនុញ្ញាត ឱ្យប្រជាពលរដ្ឋស៊ីវិល រស់នៅតាមតំបន់ព្រំដែនវិលត្រឡប់ទៅលំនៅដ្ឋានវិញ។សម្រាប់ទី៣គឺ ត្រូវដោះស្រាយបញ្ហាជម្លោះ តាមវិធីដោយសន្តិភាព និងសន្តិវិធី ប៉ុណ្ណោះមិនប្រើប្រាស់កម្លាំង សមស្របតាមច្បាប់អន្តរជាតិ ស្របតាមអនុសញ្ញា សន្ធិសញ្ញាតាមកិច្ចព្រមព្រៀងដែលយើងមានរួមជាមួយគ្នា។
សូមបញ្ជាក់ក្នុងវិធីនេះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានរំលឹកពីកងទ័ពកម្ពុជាទាំង ១៨ នាក់ដែលបានត្រូវចាប់ខ្លួន ខុសច្បាប់ ពីយោធាថៃ ដោយសុំឱ្យអង្គប្រជុំពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ដើម្បី អំពាវនាវឱ្យភាគីថៃមានការដោះលែងទាហានរបស់យើងទាំងអស់គ្នាវិញ៕ដោយ៖ម៉ាដេប៉ូ

Advertisement
ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា