ខ្មែរនៅសហរដ្ឋអាមេរិក រដ្ឋវ៉ាស៊ីនតោន បាននាំគ្នា សម្តែងមតិប្រឆាំងនឹងការឈ្លានពានរបស់ថៃ មកលើកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខ្មែរនៅសហរដ្ឋអាមេរិក រដ្ឋវ៉ាស៊ីនតោន បាននាំគ្នា សម្តែងមតិប្រឆាំងនឹងការឈ្លានពានរបស់ថៃ មកលើកម្ពុជា

ខ្មែរនៅសហរដ្ឋអាមេរិក រដ្ឋវ៉ាស៊ីនតោន បាននាំគ្នា សម្តែងមតិប្រឆាំងនឹងការឈ្លានពានរបស់ថៃ មកលើកម្ពុជា

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក រដ្ឋវ៉ាស៊ីនតោន បាននាំគ្នាធ្វើបាតុកម្ម ស្វែងរកសន្តិភាព និងយុត្តិធម៌កម្ពុជា តាមរយៈការសម្តែងមតិប្រឆាំងនឹងការឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាព ។

Advertisement

ការប្រមូលផ្តុំនេះ ប្រជាពលរដ្ឋខ្មែរ-អាមេរិក បានជួបជុំគ្នាប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ លើកកាន់ផ្ទាំងបដា និងរូបភាពជាច្រើនពាន់សន្លឹក និងបន្លឺសំឡេងយ៉ាងខ្លាំងក្លា ដើម្បីតវ៉ាប្រឆាំងនឹងការឈ្លានពានយ៉ាងគឃ្លើនរបស់ថៃ មកលើកម្ពុជា ។

គោលបំណងចម្បងនៃការជួបជុំលើកនេះ គឺដើម្បីបង្ហាញនូវសាមគ្គីភាពខ្មែរជាធ្លុងមួយ ទាំងក្នុង និងក្រៅប្រទេស បង្ហាញការគាំទ្រ ដល់កងទ័ពកម្ពុជានៅជួរមុខ និងបន្តអំពាវនាវយ៉ាងទទូច និងបន្ទាន់ទៅកាន់បណ្តាប្រទេសលើពិភពលោក និងអង្គការ អន្តរជាតិនានា សហគមន៍អឺរ៉ុប រួមទាំងទាមទារឱ្យប្រទេសថៃ បញ្ឈប់ជាបន្ទាន់ នូវការបាញ់ប្រហារ ទន្ទ្រាន និងរំលោភបំពានមកលើទឹកដីកម្ពុជាដែលបានសម្លាប់ ជិវិតប្រជាជនស៊ីវិលកម្ពុជា១៩នាក់ ដែលក្នុងនោះមានកុមារ១នាក់ និងរងរបួសធ្ងន់ ស្រាល ជាច្រើននាក់ ជនភៀសសឹករាប់សិបម៉ឺននាក់ រួមទាំងបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក និង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ។

ដោះលែងជាបន្ទាន់ និង ដោយគ្មានលក្ខខណ្ឌ នូវ យោធិនខ្មែរទាំង ១៨នាក់ ដែលត្រូវបានថៃចាប់ឃុំខ្លួនដោយខុសច្បាប់ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពី បទឈប់បាញ់ ។ គោរពកិច្ចព្រមព្រៀងសន្តិភាព រវាងភាគីទាំងពីរ ដែលបានចុះហត្ថលេខាក្រោមសក្ខីភាពរបស់ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អានវ៉ា អ៉ូប្រាហ៊ីម កាលពីថ្ងៃទី២៦ ខែតុលា។ ដោះស្រាយជម្លោះដោយសន្តិវិធី និងយុត្តិធម៌។ ទទួលខុសត្រូវ ចំពោះការបំផ្លិចបំផ្លាញសម្បត្តិបេត្តិកភ័ណ្ឌពិភពលោក។ ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម ដែលថៃបានឈ្លានពានកម្ពុជា ។

ក្រៅពីការទាមទារទាំងនេះ អ្នកចូលរួមក៏បានលើកឡើង នូវក្តីបារម្ភជាទូទៅផងដែរ ។ ការបញ្ចេញមតិរួមគ្នាទាំងនេះ បានបញ្ជាក់សាជាថ្មីម្តងទៀត នូវការឯកភាព សាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់អ្នកចូលរួមទាំងអស់ ក្នុងការទាមទារយុត្តិធម៌ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការឈ្លានពានរបស់ថៃមកលើកម្ពុជា ។

បងប្អូនខ្មែរបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ម៉ាឡេស៊ី និងចិន ចំពោះការបន្តសម្របសម្រួល ដើម្បីឱ្យមានសន្តិភាពរវាងប្រទេសទាំងពីរ និងថ្លែងអំណរគុណដល់ប្រទេសបារាំង និង អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចំពោះការគាំទ្រផ្នែកការទូតរបស់ពួកគេ និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងនៅក្នុង និងក្រៅប្រទេស ដែលបានខិតខំតស៊ូបញ្ចេញមតិ និងស្វះស្វែងតាមលទ្ធភាព ក្នុងការទំនុកបំរុងប្រទេសជាតិ និងប្រជាជាតិខ្លួនក្នុងគ្រាមានការឈ្លានពាន ពីប្រទេសជិខាងនេះ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា