អតីតសមាជិកសភា ឥណ្ឌា រិះគន់ ថៃ កម្ទេចរូបសំណាកហិណ្ឌូលើទឹកដី កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អតីតសមាជិកសភា ឥណ្ឌា រិះគន់ ថៃ កម្ទេចរូបសំណាកហិណ្ឌូលើទឹកដី កម្ពុជា

អតីតសមាជិកសភា ឥណ្ឌា រិះគន់ ថៃ កម្ទេចរូបសំណាកហិណ្ឌូលើទឹកដី កម្ពុជា

ញូវ ដេល្លី ៖ អតីតសមាជិកសភាប្រទេសឥណ្ឌា លោក Vijayasai Reddy V កាលពីថ្ងៃអង្គារបានរិះគន់យោធាថៃ ចំពោះទង្វើបំផ្លាញរូបសំណាកហិណ្ឌូដ៏ធំមួយនៅលើទឹកដីកម្ពុជា ។

Advertisement

តាមរយៈការបង្ហោះ នៅលើបណ្តាញសង្គម X, លោក Vijayasai Reddy V រៀបរាប់ថា «ការបំផ្លាញរូបសំណាកអាទិទេពហិណ្ឌូ ក្រោមលេសនៃជម្លោះព្រំដែន គឺមិនអាចទទួលយកបាន និងមិនសមហេតុផលទាល់តែសោះ» ។

លោកថា «ទាំងប្រទេសថៃ និងកម្ពុជា គឺជាប្រជាជាតិដែលកាន់សាសនាព្រះពុទ្ធ ប៉ុន្តែប្រវត្តិសាស្រ្តបានកត់ត្រាពីការធ្វើទុក្ខបុកម្នេញ ម្តងហើយម្តងទៀតលើរូបសំណាកហិណ្ឌូ ជាពិសេសនេះជាសកម្មភាពប៉ុនប៉ងលុបបំបាត់និមិត្តសញ្ញាវប្បធម៌ហិណ្ឌូ ។

លោក Vijayasai Reddy V បញ្ជាក់ថា «នេះគឺជាអំពើហឹង្សាប្រឆាំងនឹងនិមិត្តសញ្ញាដ៏ពិសិដ្ឋ និង ជាការបំផ្លាញជំនឿ របស់ប្រទេសដទៃ» ។

ជាមួយគ្នានេះ អតីតសមាជិកសភារូបនេះក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឥណ្ឌា រួមទាំងលោកនាយករដ្ឋមន្ត្រី Narendra Modi និងអ្នកកាន់អំណាចផ្សេងទៀត គួរយកចិត្តទុកដាក់ចំពោះបញ្ហានេះ ជាពិសេសគួរចាត់វិធានការប្រឆាំងនឹងទង្វើបែបនេះ ។

ជុំវិញការរិះគន់ធ្ងន់ៗនេះ មិនទាន់មានប្រតិកម្មអ្វី ពីក្រសួងការបរទេសថៃ នៅឡើយទេ ៕

ប្រភព៖ Khaosod ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា