អាមេរិកចាត់ទុកការពង្រីកកម្លាំងយោធាចិនជាហានិភ័យដល់សន្តិសុខខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកចាត់ទុកការពង្រីកកម្លាំងយោធាចិនជាហានិភ័យដល់សន្តិសុខខ្លួន

អាមេរិកចាត់ទុកការពង្រីកកម្លាំងយោធាចិនជាហានិភ័យដល់សន្តិសុខខ្លួន

វ៉ាស៊ីនតោន ៖ នៅក្នុងរបាយការណ៍ចុងក្រោយរបស់មន្ទីរបញ្ចកោណ ស្តីពីសមត្ថភាពយោធាចិន បានចាត់ទុកការកើនឡើងកងកម្លាំងយោធាជាប្រវត្តិសាស្ត្ររបស់ទីក្រុងប៉េកាំង នឹងធ្វើឲ្យសន្តិសុខមាតុភូមិអាមេរិកកាន់តែងាយរងគ្រោះ ខណៈរដ្ឋបាលលោក ដូណាល់ ត្រាំ មានផែនការដាក់កម្រិតថ្មីលើឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិក ចិន និងរុស្ស៊ី ។

Advertisement

របាយការណ៍នេះ បានពិពណ៌នាអំពីយោធាចិនថា កាន់តែទំនើប និងមានភាពធន់ខ្លាំងឡើងៗ ហើយទីក្រុងប៉េកាំងមានការប្រុងប្រយ័ត្ន ចំពោះកិច្ចព្រមព្រៀងទ្រង់ទ្រាយធំជាមួយអាមេរិក និងរៀនសូត្រពីបញ្ហារបស់រុស្ស៊ីនៅអ៊ុយក្រែន ខណៈចិនកំពុងបង្កើនសម្ពាធលើកោះតៃវ៉ាន់ ។

របាយការណ៍ដដែលក៏បានគូសបញ្ជាក់អំពីឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំ និងកំពុងកើនឡើងរបស់ប្រទេសចិនផងដែរ រាប់ចាប់ពីនាវាចម្បាំង អាវុធវាយប្រហាររយៈចម្ងាយឆ្ងាយ សមត្ថភាពផ្នែកបច្ចេកវិទ្យាព័ត៌មាន និងអវកាស ដែលទាំងនេះសបញ្ជាក់ថា អាចជាគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខរបស់អាមេរិក ។

យោងតាមការប៉ាន់ស្មានរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល ហៅកាត់ (SIPRI) បានទម្លាយថា អាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៥,១៧៧គ្រាប់ និងរុស្ស៊ីមានប្រហែល ៥,៤៥៩គ្រាប់ ខណៈចិនកំពុងស្ថិតក្នុងលឿនឆ្ពោះទៅរកការផលិតបានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាង ១,៥០០គ្រាប់ នៅត្រឹមឆ្នាំ ២០៣៥ ៕

ប្រភព ៖ the straits times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា